ដំរីព្រៃ​មួយ​ហ្វូង​ព័ទ្ធ​កម្មករ​ចម្ការកៅស៊ូ​ដែល​ជិះ​ម៉ូតូ ហើយ​ព្រេច ដល់​ស្លាប់​

2480
ចែករម្លែក

​ប៉ូលិស​និយាយថា បុរស​ជនជាតិ​ថៃ ម្នាក់​ត្រូវបាន​ដំរីព្រៃ ប្រាំ​ក្បាល​ព្រេច​ដល់​ស្លាប់​យ៉ាង​អាណោច អាធ​ម​ក្បែរ​ចម្ការកៅស៊ូ​មួយកន្លែង​កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែមិថុនា​។

​នេះ​ជា​ករណី​មនុស្ស​ស្លាប់​ចុងក្រោយ​ដោយ​ស្នា​ដៃដំរី​នៅក្នុង​ប្រទេស​ដែល​ដំរី​ត្រូវបាន​អ្នកស្រុក​គោរព​ផង និង​ភ័យខ្លាច​ផង​។

​បុរសរងគ្រោះ​ឈ្មោះ ម៉ា​សារី សា​មែ (Masaree Samae) អាយុ ៤០​ឆ្នាំ​ត្រូវបាន​ដំរី​សម្លាប់​នៅ ពេល​រំលងអធ្រាត្រ​ក្នុង​ខេត្ត​យ៉ា​ឡា (Yala) ភាគខាងត្បូង​ប្រទេស​ថៃ ដែល​ភាគច្រើន​ជា​តំបន់​ដាំ ដុះ​កៅស៊ូ​។

​ប៉ូលិស​ឈ្មោះ សា​ធិ​ត វូ​ន​ឈូ​ម (Sathit Woonchoom) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាមផ្លូវ​ដើម្បី​ទៅជា​ជ័រកៅស៊ូ … ហើយក៏​ត្រូវ​ដំរី ៥ ក្បាល​ឡោមព័ទ្ធ ហើយ​ព្រេច​ដល់​ស្លាប់​”​។

​ប៉ូលិស​រូបនេះ​បាន​បន្តថា “​ខ្ញុំ​បានធ្វើ​កោសល្យវិច័យ​ជាមួយ​គ្រូពេទ្យ ហើយ​បាន​រកឃើញ​ស្នាម របួស​លើ​ខ្នង និង​ក្បាល​របស់​ជនរងគ្រោះ​”​។

​ប៉ូលិស​ដដែល​បានបញ្ជាក់​ទៀតថា លោក​បានឮ​សំឡេង​ហ្វូង​ដំរី​ស្រែក​នៅក្នុង​ព្រៃ​ក្បែរៗ​នោះ នៅពេល​លោក​ទៅ​កន្លែងកើតហេតុ​ដើម្បី​ស៊ើបអង្កេត​។

​យោងតាម​មជ្ឈមណ្ឌល​អភិរក្ស​ដំរី​ថៃ (Thai Elephant Conservation Centre) បានឱ្យដឹងថា ដំរីព្រៃ​ក្នុងប្រទេស​នេះ​មាន​ចំនួន​ច្រើន​រហូតដល់​ទៅ ១០០.០០០ ក្បាល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នៅ ឆ្នាំ​១៨៥០ ប៉ុន្តែ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​មក​នៅត្រឹមតែ​ប្រមាណ ២.៧០០​ក្បាល​ប៉ុណ្ណោះ​គិត មកទល់​ប​បច្ចុប្បន្ន​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម