ដោយៈតារារិទ្ធ(ភ្នំពេញ)ដើម្បីបង្កើនប្រសិទ្ធ ភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិបសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអា ស៊ានបានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនដល់វេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆ្នាំស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់(អាសិប )និងការប្រកាសជាផ្លូវការនៃសៀវភៅស្ដីពីក្របខណ្ឌសម្រា ប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ (ERIA)នាព្រឹកថ្ងៃទី២ខែវិច្ឆិកា ២០២២ ដូចខាងក្រោមៈ

ទី១-ភាគីសមាជិក និង ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។ ដើម្បស ម្រេចបាននូវគោលបំណងនេះលេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបានដោយត្រូវពិចា រណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ឌចាំបាច់នានាសំដៅធានាបានអព្យាក្រឹត្យភាព ឯក រាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិ វឌ្ឍនិងការចូលរួមក្នុងការធ្វើសមាហរណកម្មតំបន់ក្នុងទិសដៅនេះខ្ញុំសូមបញ្ជាក់ជាថ្មីផងដែរថាកម្ពុជានៅតែមានចំណាប់អារម្ម ណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអា សិបនៅទីក្រុងភ្នំពេញនិងត្រៀមខ្លួនជាស្រេ ចក្នុងការផ្ដល់ការគាំទ្រនិងសម្បទានចាំបាច់នានា។

ទី២-ខ្ញុំសូមលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិកនិងភាគីហត្ថលេខីទាំងអស់នអា សិបចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀតឱ្យបានឆាប់តាមតែអាចធ្វើទៅបានដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។

ទី៣-កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិកនិងភាគីហត្ថលេខីនៃអាសិបសំដៅគាំទ្រនិងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជានិងសូមអំពាវនាវដល់សមាជិកទាំងអស់នៃអាសិបពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងបច្ចេកទេសនេះឱ្យបានឆាប់ ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយដែលគាំទ្រការអភិវឌ្ឍសេដ្ឋ កិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹង មាំ និងបរិយាប័ន្ន។ទី

៤-វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើ នសេដ្ឋកិច្ចនិងតួអង្គសំខាន់ក្នុងការធានានិង បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ហេតុដូចនេះយើងត្រូវបង្កើនការចូ លរួមតាមរយៈការពង្រឹងសមត្ថភាពសកម្ម ភាពលើកកម្ពស់ការយល់ដឹងនិងវេទិកាពិ គ្រោះយោបល់ជាមួយវិស័យឯកជនដែលនឹងអាចក្លាយជាក្របខណ្ឌដើម្បី ពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា ៕