ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជា ក់ថាបើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តីកម្ពុ ជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោលនិងការធ្វើសមា ហរណកម្មសេដ្ឋកិច្ចតំបន់និងសកលដែល ជារួមស្របគ្នានឹងគោលបំណងរបសកិច្ចព្រមព្រៀងអាសិប ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែប នេះនៅក្នុងឱកាសប់កវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុ ស្សាវរីយ៍ ១០ ឆ្នាំស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់(អាសិប )នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ២០២២ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថាការសិក្សារបស់ស្ថាប័នអន្តរជាតិសំខា ន់ៗបានបង្ហាញឱ្យឃើញថាការអនុវត្តនូវអាសិបពេញលេញនឹងបង្កើនទំហំពាណិជ្ ជកម្មប្រមាណ៤០ ប៊ីលានដុល្លារ អាមេរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនឡើងរហូតដល់ ២,៥ ភាគរយបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមា ជិកអាសិប ១២,៣ ភាគរយនិងជួយលើកកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់បន្ថែមទៀតឱ្យចូលក្នុងក្រុម ជនដែលមានជីវភាពរស់នៅកម្រិតមធ្យមផងដែរសម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថានឹងបង្កើនប្រាក់ចំណូលសកលរហូតដល់២៦៣ ប៊ីលានដុល្លារអាមេរិក ។

សម្តេចបញ្ជាក់ថាសម្រាប់កម្ពុជាការ សិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ ២០២២ នេះបានបង្ហាញឱ្យ ឃើញ ថាផលិតផលក្នុងស្រុកសរុប (GDP)កម្ពុជាអាចនឹងកើនឡើង បន្ថែមប្រមាណពី២ភាគរយ ទៅ ៣,៨ភាគ រយការនាំ ចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វ ង់ប្រមាណពី ៩៤ភាគរយទៅ ១៨ ភាគរយឱកាសការងារប្រចាំឆ្នាំអាចកើន ឡើងប្រមាណ ៣,២ភាគរយទៅ ៦,២ភាគ រយនិង ដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមា ណ ២ភាគរយទៅ ៣,៩ភាគរយក្នុងមួយឆ្នាំខណៈដែលការវិនិយោគជារួមអាចកើនឡើងប្រមាណ២៣,៤ភាគ រយផងដែរ ។

សម្តេចគូសបញ្ជាក់ថាបើទោះជាប្រទេសអភិ វឌ្ឍន៍តិចតួចក្តីកម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោលនិងការធ្វើសមាហរណកម្មសេដ្ឋ កិច្ចតំបន់និងសកលដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀងអាសិប ។ក្រៅពីអាសិបកម្ពុជាក៏មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនដែលចូ លជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិបកិច្ចព្រមព្រៀ ងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េដែលនឹងចូលជាធរមាននៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២ ខណៈ ដែលកម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗ ទៀត ៕