ដោយៈ ភ្នំដែក / ព្រះវិហារ៖ នៅថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ ផលិតផលដំឡូងមីក្រៀម (ស្ងួត) រវាងសហគមន៍កសិកម្ម ចំនួន១១ ជាមួយក្រុមហ៊ុន ហង្សហាវេស (Hang Harvest Agriculture) លើបរិមាណប្រមាណ ៥០.០០០ តោន ដោយមានប្រជាកសិករសហគមន៍ ចំនួន ២.៧០៤ គ្រួសារ ជាអ្នកផលិត។

ពិធីចុះកិច្ចសន្យាទិញ-លក់នេះ ក៏មានចូលរួមពីលោក គីម រិទ្ឋី អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ និងលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP), លោក គីម លាស់ នាយកក្រុមហ៊ុន Hang Harvest Agriculture, ក្រុមហ៊ុន SBK, មន្រីមន្ទីកសិកម្ម និងក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្ម ជាច្រើនរូបផងដែរ៕ V / N