ដោយៈសុក្ខារិន / ពោធិសាត់: រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឲ្យក្រុមប្រតិបត្តិសាខា ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានការសហការ គាំទ្រពី អង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍន៍បរិយាបន្ន ទៅឧបត្ថម្ភជូន ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត ពិការ និងមានជំងឺប្រចាំកាយ នៅឃុំស្នាមព្រះ ស្រុកបាកាន ។

លោក រឿន ញាញ់ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថាៈ លោកពិការត្រឹមចង្កេះចុះក្រោម ដោយសារបាក់សំណង់ធ្លាក់សង្កត់លើ កាលទៅធ្វើការនៅប្រទេសថៃ ២៣ ឆ្នាំមុន។
សព្វថ្ងៃនេះ លោកក្លាយខ្លួនជាជនពិការ ដើរបានដោយឈើច្រត់ និងអាចដាំបន្លែជុំវិញផ្ទះ បានបន្តិចបន្តួច ដើម្បីចិញ្ចឹមប្រពន្ធ និងកូនចំនួន ពីរនាក់។

ក្នុងឱកាសនោះ លោក វ៉ាន់ ហ៊ាង បានមានប្រសាសន៍ថាៈ អំណោយនេះ ជួយឲ្យប្អូន ដោះស្រាយជីវភាពបាន ក្នុងរយៈពេលខ្លីប៉ុណ្ណោះ សំខាន់ប្អូនត្រូវប្រឹងប្រែងដោយខ្លួនឯង បន្ថែមទៀត ដូចជាការដាំបន្លែរួមផ្សំ ចិញ្ចឹមសត្វ និងត្រូវបញ្ជូនកូនចូលរៀន ឲ្យបានគ្រប់ៗ គ្នា ដើម្បីមានចំណេះដឹង សម្រាប់ថ្ងៃអនាគតរបស់ពួកគេ។

លោកបានបញ្ជា្ក់ថាៈ អំណោយផ្តល់ជូន រួមមាន អង្ករ ១០០ គីឡូក្រាម មី២កេស ត្រីខ៥យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកដោះគោ៥យួរ, ទឹកបរិសុសុទ្ធ១កេស មុង២ ភួយ២ តង់២ និងថវិកាចំនួន ៧០ ម៉ឺនរៀល ៕ V / N