​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ពិភពលោក​ត្រូវ​តែ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប៉ុង​ប៉ង​របស់​រុស្ស៊ី​ដើម្បី​រារាំង​ផ្លូវ​នាំចេញ​គ្រា​ប់ធញ្ញជា​តិអ៊ុ​យក្រែ​ន នេះ​បើ​តាម​ការប្រកាស​របស់​ប្រធានាធិបតី​អ៊ុ​យក្រែន​​លោក​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី នៅពេល​នាវា​ជាច្រើន​ទៀត​កំពុង​ដាក់​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែនចូលប្រុងនាំចេញ​ទោះជា​រុស្ស៊ី​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែន​ដែល​មា​ការសម្របស​ម្រួ​លពី​អង្គការ​​សហប្រជាជាតិ​ក្តី​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី​

​សូមបញ្ជាក់​ថា ផលវិបាក​មួយ​ចេញពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​ក្បែរ​ខាង​ខ្លួន​គឺ​ការខ្វះខាត​ស្បៀង​និង​វិបត្តិ​ថ្លៃ​រស់នៅ​ខ្ពស់​នៅក្នុង​ប្រទេស​ជាច្រើន ហើយ​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ឡើង​ដោយ​​អង្គការសហប្រជាជាតិ​និង​តួ​ក​គី​កាលពី​ថ្ងៃ​២២​កក្កដា ផ្តល់​ច្រក​សុវត្ថិភាព​សំរាប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​និង​ជីគីមី​រុស្ស៊ី​។​

​តែ​រុស្ស៊ី​កាលពី​ចុង​សប្តាហ៍​បាន​ប្រកាស​ដក​ខ្លួន​ចេញ ដោយ​ថា​ខ្លួន​លែង​អាច​ធានា​សុវត្ថិភាព​របស់​នាវា​ដឹកជញ្ជូន​ស៊ីវិល​ទៀត​ហើយ​ដោយសារ​នាវារ​បស់​ខ្លួន ទាំង​ស៊ីវិល​និង​យោធា​នៅ​សមុទ្រ​ខ្មៅ​រង​ការ​វាយ​​ប្រហារ​ពី​ដ្រូ​ន​យោធា ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូបន្ទោស​លើ​អ៊ុ​យក្រែន​ក្រោមកិច្ចសហការ​ជាមួយក​ងក​ម្លាំង​បរទេស​។​

​ក្នុង​សារ​ជា​វីដេអូ​កាលពី​យប់​ថ្ងៃ​អង្គារ លោក​ហ្សេ​ឡេន​ស្គី បាន​និយាយថា​នាវា​នៅ​ចេញដំណើរ​ពី​កំពង់ផែ​អ៊ុយ​ក្រែន​ជាមួយ​នឹង​ទំនិញ ដោយសារ​កិច្ចសហការ​របស់​តួ​ក​គី​និង​អង្គការ​សហប្រជាជាតិ​តែ​«​ត្រូវ​​ការ​ប្រព័ន្ធ​ការពារ​គួរអោយ​ទុកចិត្ត​បាន​និង​យូរអង្វែង​មួយ​សំរាប់​ផ្លូវ​ដឹកជញ្ជូន​ធញ្ញជាតិ​នេះ​»​។​

​លោក​បាន​និយាយថា​«​រុស្ស៊ី​ត្រូវ​ដឹង​អោយ​ច្បាស់​ថា ខ្លួន​នឹង​ទទួល​ការឆ្លើយតប​ម៉ឺងម៉ាត់​មួយ​ពី​ពិភពលោក​ចំពោះ​ចំណាត់ការ​ណាមួយ​ក្នុង​ការបង្អាក់​ការនាំ​ចេញ​ស្បៀង​របស់​យើង​។​ច្បាស់​ណាស់​វា​ជា​បញ្ហា​អាយុ​​ជីវិត​មនុស្ស​រាប់​សិប​លាន​នាក់​»​។​

​កិច្ចព្រមព្រៀង​នាំចេញ​ស្បៀង​នេះ​បាន​បញ្ចៀស​ការអត់ឃ្លាន​នៅក្នុង​ប្រទេស​ក្រីក្រ​ដោយសារ​តែ​ការបញ្ជូន​គ្រាប់ស្រូវ​សាឡី ប្រេងឆា​និង​ជីគីមី​ចូលក្នុង​ទីផ្សារ​ពិភពលោក​និង​បន្ថយ​កំណើន​ថ្លៃទំនិញ​។​

​នៅលើ​សមរភូមិ រុស្ស៊ី​បាន​បាញ់​កាំជ្រួច​ចូល​ទីក្រុង​នានា​របស់​អ៊ុ​យក្រែន រួមមាន​ទីក្រុង​គៀវ​ក្នុង​អ្វីដែល​ប្រធានាធិបតី​រុស្ស៊ី​លោ​កពូ​ទីន​ហៅថា ការ​សងសឹក​ចំពោះ​ការវាយប្រហារ​មួយ​លើ​កង​នាវា​សមុទ្រ​ខ្មៅ​​របស់​លោក​កាលពី​ចុង​សប្តាហ៍​។​

​អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់​កាំជ្រួច​រុស្ស៊ី​ភាគច្រើនបំផុត តែ​នៅសល់​ខ្លះ​ហើយបាន​ធ្លាក់ចំ​ស្ថានីយ​ថាមពល​ដោយ​ផ្តាច់ការ​ផ្កត់ផ្គង់​ចរ​ន្ត​អគ្គិសនី និង​ទឹក​។​តំបន់​អ៊ុយ​ក្រែន​ចំនួន​ប្រាំ​បីបាន​​ជួប​ការ​ដាច់​ភ្លើង​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​តំបន់​អ៊ុយ​ក្រែន​ចំនួន​ប្រាំ​បី​បាន​ជួប​ការ​ដាច់​ភ្លើង​កាលពី​យប់​ថ្ងៃ​អង្គារ​ក្រោយ​រុស្ស៊ី​វាយប្រហារ​

​សហរដ្ឋ​អាម៉េរិក​ក្នុងពេល​ជាមួយគ្នា បាន​ថ្កោលទោស​ការវាយប្រហារ​នេះ ដោយ​ថា​កាំជ្រួច​ប្រមាណ​១០០​គ្រាប់​ត្រូវបាន​រុស្ស៊ី​បាញ់​ចូល​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ចន្ទ​និង​អង្គារ​ដោយ​ផ្តោត​លើ​កន្លែង​ផ្គត់ផ្គង់​ទឹក​និង​​ភ្លើង​។​

​រុស្ស៊ី​ក៏បាន​ប្រាប់​ជន​ស៊ីវិល​អោយ​ចាក​ចេញពី​តំបន់​មួយ​នៅ​តាម​មាត់​ទន្លេ​ដ្នី​ប្រូ​ខាងកើត ក្នុង​ខេត្ត​ឃើ​សុន​។​ពីមុន​អាជ្ញាធរ​គាំទ្រ​រុស្ស៊ី​បាន​បញ្ជា​អោយ​ជម្លៀស​ជន​ស៊ីវិល​នៅ​តាម​មាត់​ទន្លេ​ខាងលិច​កន្លែង​​ដែល​កងកម្លាំង​អ៊ុយ​ក្រែន​ប្រុង​វាយ​សំរុកចូល​ដើម្បី​ដណ្តើម​យក​ទីក្រុង​ឃើ​សុន​។​

​អាជ្ញាធរ​បន្តុប​ឡើង​ដោយ​រុស្ស៊ី​នៅឃើ​សុន​បាន​និយាយថា វា​ជា​ការ​ភៀសខ្លួន​កាតព្វកិច្ច​នៅ​ស្រុក​កា​ខូវ​កា​(Kakhovka)​ជាប់​នឹង​ស្ថានីយ​វា​រី​អគ្គិសនី​ ណូវ៉ា កាខូវ​កា​(Nova Kakhovka)​ចាប់ពី​ថ្ងៃ​៦​វិ​ច្ឆិ​
​កា​ទៅ​។​

​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែនថា​មាន​ផែនការ​ប្រើ​«​គ្រាប់បែក​កខ្វក់​»​ដើម្បី​ធ្វើអោយ​សាយ​ភាព​ជាតិ​វិទ្យុសកម្មនិង​បំផ្ទុះ​ទំនប់​វារី​អគ្គិសនី​ដើម្បី​ធ្វើអោយ​ជន់​លិច​បណ្តា​ទីប្រជុំជន​និង​ភូមិ​នៅក្នុង​ខេត្ត​​ឃើ​សុន តែ​រដ្ឋាភិបាល​ទីក្រុង​គៀប​បដិសេធ​៕

រុស្ស៊ី​បាន​បន្ថែម​កំលាំង​ទ័ព​កាលពី​ថ្ងៃ​អង្គារ​ជាមួយនឹង​ទាហាន​ជ្រើសរើស​ថ្មី​និង​បង្កើន​ការជម្លៀស​ជន​ស៊ីវិល​ក្នុងពេល​រំពឹងទុក​ថា​ទាហាន​អ៊ុយ​ក្រែ​ននឹង​វាយលុក​ចូល​ទីក្រុង​ឃើ​សុន​ដែល​ជា​ទីក្រុង​សំខាន់​​ខាង​យុទ្ធសាស្ត្រ​នី​ភាគខាងត្បូង​អ៊ុ​យក្រែន​