ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានស្នើដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាសុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាននិងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ការស្នើសុំនេះធ្វើឡើងតាមជំនួបតាមទូរស័ព្ទរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី នារសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយនៅព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា បានឲ្យដឹងថា៖ក្នុងជំនួបតាមទូរស័ព្ទនារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ជាមួយសម្ដេចតេជោ ហ៊ុន សែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងការពេញចិត្តនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រនិងបានចូលជាសហស្ថាបនិកសេចក្ដីសម្រេច ចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិនិងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ពាក់ព័ន្ធនឹងកិច្ចការអាស៊ានប្រធានាធិបតីហ្សេឡិនស្គីបានកត់សម្គាល់ដោយការពេញចិត្តនិងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ សេចក្តីថ្លែងការណ៍ទាំងបីរបស់អាស៊ានគាំទ្រដល់អ៊ុយក្រែននិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើ អ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញមិត្ត ភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ។

លោកប្រធានាធិបតី ហ្សេឡិនស្គី ក៏បានស្នើសុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាននិងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូរសន្ទនាតាមវិស័យ របស់អាស៊ានផងដែរ។ ជាការឆ្លើយតបសម្តេចតេជោនាយកដ្ឋមន្ត្រីបានជម្រាបជូនថាកម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀតដើម្បីឆ្លើយតបនឹងបំណង របស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយចំពោះសោកនាដកម្មដែលបាននិងកំពុងកើតឡើងនៅអ៊ុយក្រែននិងបានសម្តែង ក្តីបារម្ភចំពោះការវាយប្រ ហារថ្មីៗទៅលើទីក្រុងកៀវនិងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែនដែលបណ្តាលឱ្យមានការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និង ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនីនិងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិថាមពលនិងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។
សម្តេចតេជោនាយកដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់និងបានសង្កត់ធ្ងន់ថាតាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់និងការស្វែងយល់របស់សម្ដេច ផ្ទាល់បានបង្ហាញថាគ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ ។ សម្តេចតេជោ ហ៊ុន សែន បញ្ជា ក់ថាកម្ពុជាផ្ដល់សារសំខាន់ដល់ការចរចានិងដំណោះស្រាយ ដោយសន្តិវិធីនិងសង្ឃឹមថាភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរ ភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនថាកម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានការគំរាមឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យនិងមិនគាំទ្រដល់ការបំបែករដ្ឋឬការទន្ទ្រានយក ទឹកដីពីប្រទេសដទៃឡើយ ។សម្តេចតេជោបានលើកឡើងផងដែរថាដោយសហការជាមួយប្រទេសជប៉ុនកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះ បណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីសម្ដេចតេជោនាយករដ្ឋមន្ត្រី​បានថ្លែងអំណរគុណអ៊ុយក្រែនដែលបានជួយគាំទ្រនិងឧបត្ថម្ភទទួលយកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍ ៨០។សម្ដេច តេជោក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ផងដែរ ។ ពាក់ព័ន្ធនឹងទំនាក់ទំនងការទូតរវាងប្រទេ សទាំងពីរសម្ដេចតេជោបានឲ្យប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្ដូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។

ក្នុងជំនួបនោះប្រធានាធិបតីអ៊ុយក្រែនបានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលវេលាសមស្របហើយសម្ដេ ចតេជោនាយករដ្ឋមន្ត្រីទទួល យកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលវេលាសមស្រប។

ចំណែកឯប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ សម្រាប់ជំនួបនេះ ហើយក៏បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចេះ ត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ ២០២២នេះ៕