​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​បាញ់ទម្លាក់​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ពីរ​គ្រឿង​ក្នុង​ពេល​តែ​បី​នាទី​ប៉ុណ្ណោះ​ក្នុងការ​វាយ​សំពង​ចុងក្រោយ​បំផុត​ចំពោះ​ការ​សង្គ្រាម​របស់​ពូ​ទីន​នៅ​អ៊ុ​យក្រែន​។​

​កងទ័ពអាកាស​អ៊ុយ​ក្រែន​បាន​និយាយថា កាំភ្លើង​ប្រឆាំង​យន្តហោះ​បាន​បាញ់ប្រហារ​លើ​ឧទ្ធម្ភាចក្រ Ka-52 Alligator នៅ​តំបន់​ឃើ​សុន (Kherson)​ភាគខាងត្បូង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១​តុលា​។​

​ឧទ្ធម្ភាគចក្រ​វាយប្រហារ​ដែល​មាន​មួយ​កៅអី​តម្លៃ ១២ លាន​ផោន​នេះ​ត្រូវបាន​ដាក់​រហស្សនាម​ថា ឆ្លាម​ខ្មៅ (Black Shark) ហើយ​ត្រូវបាន​ពណ៌នា​ថា​ជា “​ឧទ្ធម្ភាគចក្រ​ដ៏​ប្រល័យ​បំផុត​” របស់​រុស្ស៊ី​។​

​ប្រព័ន្ធគ្រប់គ្រង​សមរភូមិ​របស់​អ៊ុយ​ក្រែន​បានអនុញ្ញាត​ឱ្យ​ពួក​គេ​ចែករំលែក​ទិន្នន័យ​ជា​មួយ​យន្តហោះ​ផ្សេងទៀត​ដើម្បី​សម្របសម្រួល​ប្រតិបត្តិការ​វាយប្រហារ​នេះ​។​

​រឿង​បាន​កើតឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​កងទ័ព​អ៊ុយ​ក្រែន​បាន​បាញ់ទម្លាក់​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ចំនួន​បួន​គ្រឿង​ក្នុង​រយៈពេល ១៨ នាទី​។​

​អ៊ុយ​ក្រែ​នក៏បាន​បំផ្ទុះ​ឧទ្ធម្ភាគចក្រ Mi-8 មួយ​គ្រឿង​ក្នុង​តំបន់​ដូណិត​សខ៍ផង​ដែរ បន្ទាប់​ពី​មី​ស៊ី​លពី​ដី​ទៅ​អាកាស​បាន​ទម្លាក់​វា​ចេញពី​មេឃ​កាលពី​ថ្ងៃ​ចន្ទ​៕

រូបភាព​ឧទ្ធម្ភាគចក្រ Ka-52 Alligator