ដោយៈវ៉ៃកូ/ស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់និងសម្ភាតជាច្រើនទៀតបានខូចខាតដោយសារអគ្គិភ័យកាលពី ម៉ោងជាង៩ព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២២។ហេតុការណ៍នេះបានកើតឡើងនៅចំណុច ខាងលិចខ្លោងទ្វារវត្តស្វាយជ្រំ ស្ថិតនៅក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាក្នុងហេតុការណ៍នេះកំលាំងចម្រុះបានជួយអន្តរាគមន៍យ៉ាងសស្រោកស្រាំ។ ប៉ុន្តែគួរឱ្យសោកស្តាយដោយម្ចាស់ផ្ទះឈ្មោះ កៅ យាន ភេទប្រុសអាយុ៧០ឆ្នាំបានបាត់បង់នៅក្នុងគ្រោះអាក្រក់នេះ។អគ្តិភ័យបានបំផ្លាញផ្ទះមួយខ្នងទំហំ ៧ម៉ែត្រគុណនឹង៩ម៉ែត្រ សង់អំពីឈើលើនិងថ្មក្រោមខាងក្រោម។សម្ភារ និងទ្រព្យសម្បត្តិមួយចំនួនធំត្រូវបានបាត់បង់។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យគឺដោយសារឆ្លងចរន្តអគ្គិសនី៕សរន / N