ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គណៈកម្មាធិការ​ភាព​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១​វិច្ឆិកា​ថា​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុត​ស្វា​នៅតែ​បន្ត​​តំណាង​ឱ្យ​ភាពអាសន្ន​ផ្នែក​សុខភាព​សកល ដែល​ជា​កម្រិត​ប្រកាសអាសន្ន​ខ្ពស់​បំផុត​របស់ WHO​។​

​ការដាក់​ស្លាករ​បស់ WHO ថា “​ភាពអាសន្ន​សុខភាព​សាធារណៈ​នៃ​ការព្រួយបារម្ភ​អន្តរជាតិ (PHEIC)”​ត្រូវបាន​រចនា​ឡើង​ដើម្បី​បង្ក​ឱ្យ​មាន​ការឆ្លើយតប​ជា​អន្តរជាតិ​ដែល​មាន​ការសម្របសម្រួល​​និង​អាច​បញ្ចេញ​នូវ​មូលនិធិ​ដើម្បី​សហកា​រលើ​ការចែករំលែក​វ៉ាក់សាំង និង​ការព្យាបាល​។​

​អង្គការ WHO បាន​និយាយ​កាលពី​ខែ​កក្កដា​ថា ការ​ផ្ទុះឡើង​នូវ​ជំងឺ​អុត​ស្វា​ដែល​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​គឺ​តំណាង​ឱ្យ​ភាពអាសន្ន​សុខភាព​ពិភពលោក​៕

​ជំងឺ​អុត​ស្វា​នៅតែ​បន្ត​តំណាងឱ្យ​ភាពអាសន្ន​ផ្នែក​សុខភាព​សកល​