ភ្នំពេញ ៖​សាលា Shrewsbury ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស មាន​មោទនភាព​ក្នុងការ​នាំយក​នូវ​ស្តង់ដារ​អប់រំ​របស់​ចក្រភព​អង់គ្លេស​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​អប់រំ​នេះ និង​កិច្ច​លើកកម្ពស់​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ឱ្យស្រប​ជាមួយនឹង​កម្រិត​តំបន់ និង​កម្រិត​ពិភពលោក​។ ក្រុមការងារ​សាលា​កំពុង​បើកទទួល​ពាក្យសុំ​ចុះឈ្មោះ​ចូលរៀន​ចាប់ពីពេលនេះ​តទៅ​។​

​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​នឹង​ផ្តល់ជូន​នូវ​ការផ្តល់​ការអប់រំ និង​បទពិសោធន៍​ដល់​សិស្ស​នៅ​កម្រិត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រទេស​នាពេល​បច្ចុប្បន្ននេះ​។ សំណួរ​ដែល​គេ​អាច​សួរ​នៅត្រង់ចំណុច​នេះ​គឺ «​តើ​មាន​កត្តា​អ្វីខ្លះ​ធ្វើឱ្យ​ការអប់រំ​របស់​អង់គ្លេស​អស្ចារ្យ​យ៉ាងនេះ​»?
​ការអប់រំ​របស់​ចក្រ​ភព​អង់គ្លេស​ត្រូវបានគេទទួលស្គាល់​ជា​សាកល​ជា​យូរយារ​ណាស់​មកហើយ​ថា​ជា​ឧស្សាហកម្ម «​ស្តង់ដារ​មាស​»​ហើយ​ក៏មាន​ហេតុផល​ជាច្រើន​សម្រាប់​រឿងនេះ​ផងដែរ​។ ដោយសារ​ការអប់រំរ​បស់​ចក្រភព​អង់គ្លេស​ប្រព្រឹត្ត​ទៅដោយ​ប្រើ​ភាសា​អង់គ្លេស​ហើយ​ភាសា​អង់គ្លេស​គឺជា​ភាសា​ទំនាក់ទំនង​ទូទៅ​នៅលើ​ពិភពលោក​សម័យ​ទំនើប​និង​ជា​ភាសា​វ​សម្រាប់​អាជីវកម្ម​អន្តរជាតិ​ផងដែរ ដូចនេះ​វា​ប្រាកដ​ជាមាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​ដែល​រៀន​ចប់​ពីសា​លា​ហើយ​អាចធ្វើ​ទំនាក់ទំនង​ទាំង​បែប​ផ្លូវការ​និង​ក្រៅផ្លូវការ​ជា​ភាសា​អង់គ្លេស​ដ៏​ស្ទាត់ជំនាញ​នោះ​។​

​លោក Toby Waterson នាយក​ស្ថាបនិក​បាន​គូសបញ្ជាក់ថា សាលា Shrewsbury នៅក្នុង​ប្រទេស​អង់គ្លេស​មាន​អាយុកាល​ជាង​បួន​រយ​ហាសិប​ឆ្នាំ​មកហើយ និង​មាន កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផ្នែក​ឧត្តមភាព​នៃ​ការអប់រំ​។ សាលា​បានឈ្នះ​ពានរង្វាន់​សាលា​ឯករាជ្យ​ក្នុង​ឆ្នាំ 2020​។ កាលពី​ជាង 20 ឆ្នាំមុន​សាលា Shrewsbury Bangkok​ត្រូវបាន​បង្កើតឡើង​ក្នុង​ទម្រង់​តែមួយ​។ ក្រោយមក​ក៏មាន​Shrewsbury ហុងកុង ហើយ​ឥឡូវនេះ​សាលា​Shrewsbury បានមក​ដល់ទី​ក្រុងភ្នំពេញ​ហើយ​។​

​លោក ថប​ប៊ី បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖«​ក្នុងនាម​ជានា​យក​នៃ​សាលា​ដ៏​ថ្មីស្រឡាង​នៅ​កម្ពុជា ខ្ញុំ​គិតគូរ​ពី​ការរង​ឥទ្ធិពល​ក៏ដូចជា​ការជះឥទ្ធិពល​និង​បំលាស់ប្ដូរ​ក្នុងសង្គម និង​សេដ្ឋកិច្ច​នៃ​ការបង្កើត និង​ការលូតលាស់​រីកចម្រើន​របស់​សាលា​។ សាលា​អន្តរជាតិ Shrewsbury Phnom Penh គឺជា​សាលា​លំដាប់​ខ្ពស់​ដំបូង​គេ​ដែលមាន​ស្ដង់ដារ​អប់រំ​មកពី​ចក្រភព​អង់គ្លេស​នៅក្នុង​ប្រទេស​កម្ពុជា​» ។​

​លោក​បាន​គូសបញ្ជាក់​បន្ថែម​ផងដែរ​ថា ដោយសារតែ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ នឹង​ផ្តល់​ការ​ស្នាក់​ក្នុងពេល​សិក្សា​ដ៏​មាន​ស្តង់ដារ​ខ្ពស់​ដូច្នេះ​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​ឃើញថា​ក្រុមគ្រួសារ​នឹង​ជ្រើសរើស​បញ្ជូន​កូន​របស់​ពួកគេ​ទៅ​សាលា ដោយ​ពុំ​បាច់​បញ្ជូន​កូនៗ​ក្រៅប្រទេស​ដើម្បី​ទទួលបាន​ការសិក្សា​ស្តង់ដារ​អន្តរជាតិ​នោះទេ​។​

«Shrewsbury International School Phnom Penh ទន្ទឹងរង់ចាំ​ក្នុងការ​ធ្វើជា​ផ្នែក​មួយ​នៃ​ដំណើរ​នេះ​មិន​ត្រឹមតែ​បម្រើ​ដល់​អ្នក​ដែលជា​ផ្នែក​មួយ​នៃ​សហគមន៍​សិក្សា​របស់​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បម្រើ​ដល់ដៃ​គូ និង​ទីភ្នាក់ងារ​នានា​ក្នុងប្រទេស​ទាំងមូល​ផងដែរ​។ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ក្នុង​ការជួប​អ្នក​ដែល​ចាប់អារម្មណ៍​ក្នុងការ​ធ្វើជា​ផ្នែក​មួយ​ឬ​ធ្វើការ​ជាមួយ​សហគមន៍ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​ដូចគ្នា​ដែរ​។​ដូចដែល​ខ្ញុំ​បាន​និយាយ​អ​ញ្វឹ​ង​ថា​នេះ​គឺជា​ពេលវេលា​ដ៏​គួរឱ្យ​រំភើប​មួយ​ក្នុង​ការចូលរួម​ក្នុង​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​» នេះ​ជាការ​លើកឡើង​របស់លោក ថប​ប៊ី​។​

​សម្រាប់​កម្មវិធីសិក្សា របស់​អង់គ្លេស​មាន​មូលដ្ឋាន​ទូលំទូលាយ ហើយ​មិន​ត្រឹមតែ​ផ្តល់នូវ​ភាព​ម៉ត់ចត់ និង​ការអភិវឌ្ឍន៍​ក្នុង​មុខវិជ្ជា​ស្នូល និង​សមត្ថភាព​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​សំបូរ​ទៅដោយ​ជម្រើស និង​ផ្លូវ​ផ្ទាល់ខ្លួន ដែល​អនុញ្ញាតឱ្យ​សិស្ស​ទទួលបាន​បទពិសោធ​ន៍​យ៉ាង​ទូលំទូលាយ​ក្នុងនាម​ជា​មនុស្សជាតិ សិល្បៈ​ច្នៃប្រឌិត វិទ្យាសាស្ត្រ និង​ភាសា​។​កម្មវិធីសិក្សា​ជាតិ​ជា​ភាសា​អង់គ្លេស​គឺមាន​ភាពទំនើប ភារ​ផ្សារភ្ជាប់ និង​អាច​បត់បែន​បាន​។ ការ​ផ្តោតលើ​ការអប់រំ​ជារួម​ហើយ​កូនសិស្ស​នីមួយៗ​ក៏​ជា​ចំណុច​សំខាន់​នៃ​ការអប់រំ​បែប​អង់គ្លេស​ផងដែរ​។​

​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​បាន​បើក​ដំណើរការ​ហើយ មាន​ទីតាំង​នៅក្នុង​អគារ​Flatiron ក្នុង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (​សម្រាប់​កុមារ​អាយុ​ចាប់ពី ២ ទៅ ៥​ឆ្នាំ​)​។​សម្រាប់​ទីតាំង​ធំ​របស់​សាលា​គ្រោង​នឹង​បើក​នៅ​ខែកញ្ញា ឆ្នាំ ២០២៤ នៅ​ខណ្ឌ​ជ្រោយចង្វារ ភាគ​ខាងជើង​នៃ​ទីក្រុង​។ សាខា​ធំ​នេះ​នឹងមាន​ការផ្គត់ផ្គង់​អាហារ​សម្រាប់​សិស្ស​បឋមសិក្សា និង​អនុវិទ្យាល័យ​ព្រមទាំង​ផ្តល់​កន្លែង​ស្នាក់នៅ​ផងដែរ​៕Ph