​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ពីបទ​គំរាម​សម្លាប់​ជីតា​ខ្លួន​បង្កើត​

1029
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​យុវជនឈាមរាវ​ម្នាក់​គំរាម​ដុត​ផ្ទះ​និង​សម្លាប់​ជីតា​របស់ខ្លួន​បង្កើត​ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​សន្តិភាព​ឃុំ​តាំង​ក្រូច​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​២​កក្ត​ដា​ឆ្នាំ​២០១៨​។​

​កម្លាំង​នគរបាល​ប៉ុស្តិ៍​តាំង​ក្រូច​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ សេង លៀង​គ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​បាន​ប្រើ​អំពើហិង្សារ ជេរប្រមាថ និង​គម្រាម​សម្លាប់​ជីតា​របស់ខ្លួន​ឈ្មោះ ដុះ ប៊​ន​លៀង អាយុ​៧០​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​ចៅ​បាន​គំរាម​ដុត​ផ្ទះ​និង​សម្លាប់​គាត់​ក៏បាន​មក​ដាក់​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ឱ្យជួយ​អត្ត​រាគ​មន៍​។​ក្រោយមក​កម្លាំង​បាន​ទៅដល់​និង​ធ្វើ​ការឃាត់​ជនសង្ស័យ​បាន​។​ភ្លាមៗ​ក៏បាន​សាកសួរ ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ជេរ​ប្រេ​មាថ គំរាម​និង​ចង់​ដុត​ផ្ទះ​ពិតប្រាកដ​មែន​។​ចំពោះ​ករណីនេះ​ជំនាញ បាន​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ពីបទ​គំរាម​សម្លាប់​ជីតា​ខ្លួន​បង្កើត​

ទីតាំងផ្សាយពាណិជ្ជកម្ម