ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈកំពុងអង្គុយលើម៉ូតូលេងទូរស័ព្ទហើយត្រូវឃាតករលបកាប់នឹងពូថៅ។ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២ខែវិច្ឆិកានៅភូមិក្នុងអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសឿន ឧត្តម អាយុ១៦ឆ្នាំនៅភូមិក្នុងអាយ ឃុំតាសាល បានស្លាប់ភ្លាមៗ បន្ទាប់ពីជនដៃដល់កាប់ពីរពូថៅ។មុនកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងទៅចាំដេញគោ។ពេលកំពុងអង្គុយមើលទូរស័ព្ទលើម៉ូតូស្រាប់តែជនល្មើសមិនស្គាល់មុខលួចមកកាប់ពីរពូថៅ។ក្នុងនោះមួយពូថៅ ចំក្បាលនិងមួយពូថៅទៀតចំ  សៀតផ្កាបណ្តាលជនរងគ្រោះស្លាប់នៅក្នុងថ្លុកឈាមតែម្តង។ប្រពភបានបន្តទៀតថា ខណៈនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទៅតាមច្បាប់៕ N