​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា​បាន​ចូលរួម​ឡើងវិញ​ក្នុង​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែន​តាមរយៈ​សមុទ្រ​ខ្មៅ ប៉ុន្តែ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អាច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ម្តងទៀត​។​

​ការ​រស់​ឡើង​វិញ​នៃ​ការរៀបចំ​មួយ​ដែល​មាន​បំណង​បន្ធូរបន្ថយ​ការបារម្ភ​អំពី​អសន្តិសុខ​ស្បៀង​ជា​សកល​បាន​កើតឡើង ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា​ខ្លួន​មាន​ការព្រួយបារម្ភ​កាន់​​តែ​ខ្លាំង​ឡើង​ថា រុស្ស៊ី​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​យុទ្ធនាការ​របស់​ខ្លួន​នៅ​អ៊ុ​យក្រែន​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា រុស្ស៊ី​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​អ៊ុយ​ក្រែនថា​បាន​ប្រើប្រាស់​ច្រករ​បៀងដឹកជញ្ជូន​ប្រកប​​ដោយ​សុវត្ថិភាព​ដែល​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង​នេះ ដើម្បី​បើក​ការវាយប្រហារ​ដោយ​ដ្រូ​ន​លើ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​ខ្លួន​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ឥឡូវ​នេះ​ខ្លួន​បាន​ទទួល​ការធានា​គ្រប់គ្រាន់​ពី​រដ្ឋាភិបាល​ក្រុង​គៀវ​ថា អ៊ុយ​ក្រែន​នឹង​មិន​ប្រើប្រាស់​ច្រក​របៀងសមុទ្រ​ដើម្បី​ធ្វើ​ការវាយប្រហារ​នោះ​ទេ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​រុស្ស៊ី​ក្នុង​ការបន្ត​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​អ​.​ស​.​ប​និង​តួ​ក​គី​​កាលពី​ខែ​កក្កដា និង​អនុញ្ញាត​ឱ្យ​មាន​ការត្រួត​ពិនិត្យ​រួមគ្នា​លើ​គ្រប់​នាវា​។​

​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​នៅលើ Twitter ថា លោក​បាន​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​តួ​ក​គី រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan)​សម្រាប់​​តួនាទី​របស់​គាត់​ក្នុង​ការរក្សា​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​នេះ​។ មេដឹកនាំ​អ៊ុយ​ក្រែន​ក្រោយមក​បាន​សាទ​រចំ​ពោះ​ការ​ចាប់ផ្តើម​ឡើង​វិញរ​បស់​កិច្ចព្រមព្រៀង​នេះ​ថា​ជា​”​លទ្ធផល​ការទូត​ដ៏​សំខាន់​​សម្រាប់​ប្រទេស​របស់​យើង និង​ពិភពលោក​ទាំងមូល​”៕

កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​បានអនុញ្ញាត​ឱ្យ​គ្រាប់​ធញ្ញជាតិ​ជាង ៩,៧ លាន​តោន​និង​គ្រឿងឧបភោគ​បរិភោគ​ផ្សេង​ទៀត​ចាកចេញ​ពី​កំពង់ផែ​អ៊ុ​យក្រែន​