ដោយ​៖ ដេប៉ូ​/​កំពត​៖ ដោយសារតែ​គោលនយោបាយ​វ៉ាក់សាំង​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទស្សនវិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​កសាង​ខឿន​សុខុមាលភាព​ប្រជាពលរដ្ឋ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល បាន​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ បង្កើត​ភាពស៊ាំ​សហគមន៍ ទប់ស្កាត់បាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​រាជរដ្ឋាភិបាល​បាន​បើក​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើងវិញ​រហូតមកដល់​ថ្ងៃនេះ​មាន​រយៈពេល​មួយឆ្នាំ​ហើយ​។​នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី​សំណាក់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​ជា​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត អនុប្រធាន​ក្រុមការងារ​ក្រុង បូកគោ​ទទួលបន្ទុក​ស​ង្កា​ត់​ព្រែក​ត្នោត ។​

​ថ្លែង​នា​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២ អំឡុង​ពេលធ្វើ​វេទិកាសាធារណៈ​ជាមួយ​ពលរដ្ឋ​នៅ ភូមិ​ព្រែក​ត្នោត សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត លោក នេត្រ ភក្ត្រា បានឱ្យដឹងថា​៖ ជាមួយ​ការបើក​ដំណើរការ​ប្រទេស និង​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ​រយៈពេល​មួយឆ្នាំ​មកនេះ​បាន​ជួយ​រុញច្រាន​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ចជាតិ​ឱ្យ​ងើបឡើង​វិញ បន្ទាប់ពី​ត្រូវបាន​ញាំញី​ដោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ អស់​រយៈពេល​ជាង ២​ឆ្នាំ​កន្លងមកនេះ​។ រដ្ឋាភិបាល​កម្ពុជា​បន្ត​បញ្ជាក់ថា​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា ឆ្នាំ​២០២២​នេះ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​ក្នុង​អត្រា​ប្រមាណ ៥,៤​ភាគរយ និង​នៅ​ឆ្នាំ​២០២៣ នឹង​សម្រេចបាន​អត្រាកំណើន​ក្នុង​រង្វង់ ៦,៦​ភាគរយ​។

​លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើង​ពី​សភាពការណ៍​រួម​នៃ​ដំណើរ​វិ​វ​ឌ្ឍ​របស់​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ក្នុង​នោះបាន​សង្កត់ធ្ងន់​ពី ការប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​ឱ្យបាន​ជាដាច់ខាត ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ ដោយ​មិន​អនុញ្ញាតឱ្យ​ក្រុម​ជន​ក្បត់ជាតិ​បំផ្លិចបំផ្លាញ​សេចក្តីសុខ​និង​ការអភិវឌ្ឍ​របស់ ជាតិ​និង​ប្រជាជន​ឡើយ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក នេត្រ ភក្ត្រា ក៏បាន​លើកឡើង​ពី​ភាពជោគជ័យ​លើ​ការចាក់​វ៉ាក់សាំង នាំឱ្យមាន​ភាពស៊ាំ​ក្នុង​សហគមន៍ ហើយ​កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​មួយ​ដែល​ប្រជាជន​បានទទួល​ការចាក់​វ៉ាក់សាំង​មាន​អត្រា​ខ្ពស់​នៅលើ​ពិភព លោក ក៏ដូចជា​ការគាំទ្រ​ជា​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ដល់​ពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក ដែល​នេះ​គឺជា​គោលនយោបាយ គាំពារ​សង្គម​របស់រ​ដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​សន្យា តែ​ធ្វើ​ជាក់ស្តែង​បម្រើ​ប្រជាពលរដ្ឋ​និង​ដោះស្រាយ​បញ្ហា​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាពលរដ្ឋ​។

​នៅ​ចំពោះមុខ​អាជ្ញាធរ និង​ប្រជាជន​រដ្ឋ​ក្នុង​សង្កាត់​ព្រែក​ត្នោត លោក រដ្ឋលេខាធិការ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បូកគោ​ទទួលបន្ទុក​សង្កា​ត់​ព្រែក​ត្នោត បានលើកឡើង​ពី​លក្ខណៈសម្បត្តិ​ទី​៧ នៃ​គោល នយោបាយ​ជាតិភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព និង​អនុវត្ត​ឱ្យបាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​ថែរក្សា​ឱ្យបាន នូវ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ និង​លុបបំបាត់​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក៏ដូចជា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពី​ក្នុងភូមិ​សង្កាត់ ឱ្យបាន​ហ្មឺ​ង​ម៉ាត់ ជាមួយនឹង​ការគិតគូរ​យកចិត្តទុកដាក់​រៀបចំ អនាម័យ​បរិស្ថាន​ក្នុង​សហគមន៍​ឱន​យ​បាន​ស្អាត​ដើម្បី​ផាសុក ភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ ក៏ដូចជា​ការទាក់ទាញ​ភ្ញៀវទេសចរ​សម្រាប់​មក​ដើរ​កម្សាន្ត​តំបន់​ទេសចរណ៍​សហគម​ន៍ ទាញ​ចំណូល​សម្រាប់​ប្រជា​សហគមន៍​។​

​លោក​រដ្ឋលេខាធិការ និង​ជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល បាន​ចុះឈ្មោះ​បោះឆ្នោត​ទៅពិនិត្យ​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត និង​បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បូកគោ​ទទួលបន្ទុក​សង្កា​ត់​ព្រែក​ត្នោត​ក៏បាន​ជំរុញ​ផងដែរ​ដល់​ពលរដ្ឋ​ដែលមាន​អត្តសញ្ញាណ​បណ្ណ​ហួស​សុពលភាព ជ្រុះ​បាត់ ឬ​គ្រប់​អាយុ​បោះឆ្នោត​នា​ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ សូម​ធ្វើ​អត្តសញ្ញាណ​បណ្ណ ឬ​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​នៅ​មូលដ្ឋាន​របស់ខ្លួន​។

​គួរ​បញ្ជាក់ថា​នៅក្នុង​វេទិកាសាធារណៈ​នេះ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បូកគោ​បាន​ដោះស្រាយ​សំណើ​និង​សំណូមពរ មួយចំនួនរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​បរិយាកាស ស្និទ្ធស្នាល និង​សប្បាយរីករាយ​៕​