​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ផង​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ បានទទួល​អ្វីមួយ​គួរ​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ផងដែរ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើជា​បុរស​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ជួប​បញ្ហា​មួយចំនួន​យាយី​តែបើ​លោក​អ្នកចេះ​ដោះស្រាយ​នោះ​បញ្ហា​អាក្រក់​សោះនឹង​ប្រែជា​ល្អរ​កស្មាន​មិន​ដល់​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់ ឬ ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ហេតុនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល ហើយ​កើត​តែ​រឿង​មួម៉ៅ​ក្តៅក្រហាយ​ចូល​ជំនួស​វិញ​៕

 

​ឆ្នាំខាល​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ដំណើរ​ជីវិត​នៅក្នុង​ថ្ងៃនេះ ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត និង​ជួបប្រទះ​នូវ​រឿង​រាវ​ស្មុគស្មាញ​ច្រើន​នាំឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​លោកអ្នក​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយសារ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។​ក្រៅពីនេះ​ត្រូវ​ចងចាំ​ថា​រាល់​ការប្រកប​ការងារ បើ​លោក​អ្នកធ្វើ​ដោយ​ចិត្ត​ត្រជាក់​នោះ​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ និង ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​នោះឡើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​តោង​តែ​ចេះ​ប្រយ័ត្នប្រយែង​រឿង​ខ្លះ​ពីព្រោះថា​ពេលខ្លះ​មើល​ទៅជា​រឿង​រាវ​តូចតាច​សោះតែ​វា​អាច​ត្រឡប់​រីក​ជាធំ​នាគ្រា​ខាងមុខ​ដោយ​មិនអាច​ទប់ទល់​ឈ្នះ​។​ចំពោះ​ការប្រកប​ការងារ​វិញ​តែង​ទទួល​ការរាំងស្ទះ និង​បញ្ហា​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។
​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង ។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​សំខាន់ៗ​ក្នុងនេះ​ដូចជា ការសម្រេចចិត្ត ឬ​ការចុះ​ប្រកប​កិច្ចការ​អ្វីមួយ​ជាដើម​។​ចំពោះ​កិច្ចការងារ​តូចធំ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ជានិច្ច និង បើ​ចង់​ផ្តើម​ការងារ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ និង​អាច​កើប​ផល​កម្រៃ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ហើយ​បើ​មាន​ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះ​ឆ្គៀ​ល​នាំឱ្យ​ជួបតែ​រឿង​សៅហ្មង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ភាពផុយស្រួយ​ប្រទាំង​ប្រទើស​ជាមួយ​មិត្តភក្តិ​ណាស់​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់ ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន ដូចជា​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ ពេលខ្លះ ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​ផង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ និង ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ក្រុមមនុស្ស​អាច​កើតការ​ថ្នាំងថ្នាក់ និង បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការប្រកប​ការងារ ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន ប៉ុន្តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស៊ី​ញ៉េ ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​តែង​កើតឡើង​តាម​ក្រោយ​ជានិច្ច​។​នា​ថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​រដិបរដុប ដូចនេះ​ចូរ​ប្រយ័ត្ន​ការ​ត្រូវ​រិះគន់​ឬ​ត្រូវគេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​លោកអ្នក​គួរ​ធ្វើ​សន្សឹមៗ កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា ” កាន់តែ​លឿន​កាន់តែ​ខុស ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​”​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ឲ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕