​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ពេជ្រ​ពណ៌​ផ្កាឈូក​ដ៏​ថ្លា​រាង​ផ្លែ​សារី​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​ត្រូវបាន​គេ​ដាក់​លក់ដោយ​ក្រុមហ៊ុន​គ្រីស្ទីស៍​(Christie’s)អាច​លក់​ក្នុង​តំលៃ​៣៥​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ការលក់​ដេញថ្លៃ​ត្បូងថ្ម​មាន​តំលៃ​កម្រៗ​​នៅ​ថ្ងៃ​៨​វិច្ឆិកា​។​

​ការិយាល័យ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺ​ណែវ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​«​ត្បូង​ពេជ្រ​នេះ​មាន​ទម្ងន់​១៨,១៨​កា​រ៉ា​ត​នេះ ពិតជា​ចំណាប់អារម្មណ៍​បំផុត​សំរាប់​អ្នក​ប្រមូល​ទិញ​នៅ​អាស៊ី​។​ពណ៌​​ស្រស់​ស្អាត​គ្មាន​ពីរ​។​វា​ពិតជា​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​និង​ជា​ត្បូង​ថ្លា​ល្អ​មួយ​។​វា​ជា​ត្បូងថ្ម​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ការលក់​របស់​Christie’s​អស់​ពេល​ដ៏​យូរ​»​។​

ពេជ្រ​The Fortune Pink Diamondនេះត្រូវបានប៉ាន់ប្រមាណ​ថា​​អាច​លក់បាន​២៥​ទៅ​៣៥​លាន​ដុល្លារ​។​

​រំលឹក​ថា​ពេជ្រ​ធំ​បំផុត​ដែល​Christie’s​បាន​លក់​កាលពីមុន​គឺ​Winston Pink Legacy​ទម្ងន់​១៨,៩៦​កា​រ៉ា​ត ។​វា​ត្រូវ​គេ​លក់បាន​៥០,៤​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៨ ជា​ពេជ្រ​ពណ៌​ផ្កាឈូក​ថ្លៃ​បំផុត​​មួយ​នៅក្នុង​លោក​។​

ពេជ្រ​The Fortune Pink Diamondនេះត្រូវបានប៉ាន់ប្រមាណ​ថា​​អាច​លក់បាន​២៥​ទៅ​៣៥​លាន​ដុល្លារ​

​កាលពី​ខែ​មុន​ពេជ្រ​ពណ៌​ផ្កាឈូក​កម្រ​មួយ​ត្រូវ​បាន​លក់​នៅ​ហុងកុង​បាន​ជិត​៥៨​លាន​ដុល្លារ​អាម៉េរិក ដែល​សាង​បាន​ឯតទគ្គ​កម្ម​តំលៃ​នៃ​ការលក់​ពេជ្រ​មួយ​គ្រាប់​។​ពេជ្រ​Williamson Pink Star​ទម្ងន់​១១,១៥​កា​រ៉ា​ត​លក់បាន​៥៧,៧​លាន​ដុល្លារ ជា​ពេជ្រ​ថ្លៃ​បំផុត​ទី​ពីរ​ដែល​ក្រុមហ៊ុន​សត​ដឹប៊ី​(Sotheby)​ធ្លាប់​បាន​លក់​។​

​ពេជ្រ​ថ្លៃ​បំផុត​ក្នុង​លោក​គឺ​CTF Pink Star​ត្រូវ​បាន​​ក្រុមហ៊ុន​សត​ដឹប៊ី​លក់​កាលពី​ឆ្នាំ​២០១៧​ក្នុង​តំលៃ​៧១,២​ដុល្លារ​នៅ​ហុងកុង​៕

​ពេជ្រ Williamson Pink Star