​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​រៀបចំ​បាន​ប៉ាន់ប្រមាណ​ថា រង្វាន់​ធំ​សម្រាប់​ឆ្នោត Powerball កាលពី​យប់​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា​បាន​កើនឡើង​ដល់​ជាង ១,២ ពាន់​លាន​ដុល្លារ ដែល​នឹង​ធ្វើឱ្យ​វា​ក្លាយជា​ឆ្នោត​រង្វាន់​ធំ​ខ្ពស់​បំផុត​ទី​បួន​នៅក្នុង​ប្រវត្តិសាស្ត្រ​ឆ្នោត​អាម៉េរិក​។​

​ដោយ​គ្មាន​សន្លឹកឆ្នោត​ឈ្នះ​ណាមួយ​បាន​លក់​ចេញ​ក្នុងអំឡុង​ការ​ចាប់ឆ្នោត Powerball​ចំនួន ៣៨ លើក​ពី​មុន រង្វាន់​ធំ​បាន​កើនឡើង​ជា​លំដាប់​សម្រាប់​រយៈពេល​បី​ខែ​មកនេះ​។​

​ប្រសិនបើ​អ្នក​មាន​សំណាង​មាន​លេខ​ទាំង​ប្រាំមួយ​ផ្ទៀងផ្ទាត់​ត្រូវ​គ្នា​កាលពី​យប់​ថ្ងៃ​ពុធ ពួកគេ​នឹង​មាន​ជម្រើស​ក្នុងការ​ទទួលយក​លុយ ១,២ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ប្រចាំឆ្នាំ ដែល​បង់​ឱ្យ​ជាង​បី​ទសវត្សរ៍ ឬ ទទួលយក​ការបង់ប្រាក់​សុទ្ធ ដែល​ប៉ាន់ស្មាន​ដោយ Powerball ចំនួន ៥៩៦,៧ លាន​ដុល្លារ​។​

​រង្វាន់​ធំ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​ពីរ​នៅក្នុង​ប្រវត្តិសាស្ត្រ​ឆ្នោត Powerball និង​ខ្ពស់​បំផុត​ទី​បួន​នៅក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក​ទាំងមូល នឹង​ត្រូវ​បែងចែក​ស្មើៗ​គ្នា​ប្រសិន​បើ​មាន​អ្នក​ត្រូវ​ច្រើន​គ្នា​។​

​ពន្ធ​ដ៏​ច្រើន​នឹង​ត្រូវ​ដក​យក​ចៀស​មិន​រួច​នោះ​ឡើយ​ពី​ការ​ឈ្នះឆ្នោត តែ​ក៏​នៅសល់​ចំនួន​ច្រើន​ក្រាស់ក្រែល​ដែរ​សម្រាប់​ឆ្នោត​មួយ​សន្លឹក​ថ្លៃ​២​ដុល្លារ​នេះ​៕

​រង្វាន់​ធំ​សម្រាប់​ឆ្នោត Powerball កាលពី​យប់​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា​បាន​កើនឡើង​ដល់​ជាង ១,២ ពាន់​លាន​ដុល្លារ