កូវីដ-១៩៖ ថ្ងៃនេះ អ្នកឆ្លងថ្មី ២ នាក់, ជាសះស្បើយ ១ នាក់, ស្លាប់ថ្មី គ្មាន

ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា អ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ២ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន។​ ក្នុងនេះ ករណីឆ្លងសហគមន៍ ​ ២ នាក់  ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

គិតត្រឹមព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.៩៩៥ នាក់ , អ្នកជាសះស្បើយ ១៣៤.៩៣១ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៦.១៧៦ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣៥ នាក់។

សូមរំលឹកថា បើគិតចាប់ពីថ្ងៃទី៨ ខែឧសភា មកដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា ដែល​គ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១៩ ខែតុលា មានអ្នកឆ្លងថ្មី ចំនួន ១.៧១៩ នាក់ ។ ដោយឡែក ចាប់ពីថ្ងៃ ២០ ដល់ ២៦ តុលា (រយៈពេល ៧ថ្ងៃ) មិនមានអ្នកឆ្លងថ្មីទេ (គឺនៅចំនួន ១.៧១៩ នាក់ ដដែល)។ តែឈានចូលថ្ងៃទី ២៧ តុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា បែរជាឆ្លងថ្មី បណ្ដាលឱ្យចំនួនកើនឡើង ១.៧៣៥នាក់ ជាសះស្បើយ ចំនួន ១.៧២៨នាក់​។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោមៈ