​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សេត​វិមាន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា​ខ្លួន​កាន់តែ​ព្រួយបារម្ភ​អំពី​ការនិយាយ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ស្តី​ពី​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​នៅ​អុ​យក្រែន​បន្ទាប់​ពី​សារព័ត៌​​មាន​មួយ​បា​និយាយថា ពួក​មន្ត្រី​យោធា​រុស្ស៊ី​កំពូលៗ​បាន​ពិភាក្សា​គ្នា​អំពី​របៀប​ប្រើ​និង​ពេល​ត្រូវ​ប្រើ​សព្វាវុធ​ដូច្នេះ​ណាមួយ​។​

​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ច​ន ឃឺ​ប៊ី​(John Kirby)​បាន​និយាយថា «​យើង​កាន់តែ​ព្រួយបារម្ភ​អំពី​សក្កា​នុព​ល​ប្រើ​វា​…»​។​

​លោក​ច​ន ឃឺ​ប៊ី បាន​ប្រាប់​the New York Times«​យើង​ដឹង​តាំងពី​ដំបូង​អំពី​ការនិយាយ​របស់​រុស្ស៊ី​ជុំវិញការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ ដែល​វា​បង្ក​ការព្រួយបារម្ភ​ជាខ្លាំង យើង​មិន​ចាត់ទុក​វា​ជា​បញ្ហា​​ស្រាល​ទេ​។​យើង​បន្ត​តាមដាន​ករណីនេះ​អោយ​អស់​ពី​លទ្ធភាព​និង​យើង​មើល​ឃើញ​តំរុយ​ថា រុស្ស៊ី​កំពុង​ត្រៀម​ប្រើ​វា​»​។​

​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ច​ន ឃឺ​ប៊ី​

​របាយការណ៍​ក្នុង​កាសែត The New York Times​បាន​និយាយថា​ពួក​មេដឹកនាំ​យោធា​រុស្ស៊ី​កាលពីពេល​ថ្មីៗ​បាន​ពិ​ភាក្សា​គ្នា​អំពី​ពេលវេលា​និង​ថា​តើ​អាច​ប្រើសព្វាវុធ​នុយក្លេអ៊ែរក​ល​យុទ្ធរ​បៀបណ​នៅលើ​​សមរភូមិ​។​ពួកគេ​បាន​ពិភាក្សាគ្នា​អំពី​សេណា​រី​យ៉ូនា​នាដែល​ត្រូវ​ប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រក​ល​យុទ្ធ និង​បង្ហាញ​ការមិនសប្បាយចិត្ត​ក្នុងចំណោម​ពួក​ឧត្តមសេនីយ៍​ចំពោះ​បរា​ជ័យ​ក្នុង​សមរភូមិ​អ៊ុ​យក្រែន​។​

​កាសែត​បាន​បន្តថា ពួកគេ​មិន​បាន​ពិភាក្សា​វា​ជាមួយ​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន ទេ តែ​ការសន្ទនា​គ្នា​បាន​រំលេច​អំពី​ការព្រួយបារម្ភ​អំពី​មហន្តរាយ​ពិភពលោក​ដោយ​ការ​បំផ្ទុះ​នុយក្លេអ៊ែ​រ​។​

The New York Times​បាន​និយាយថា​ពួក​មន្ត្រី​អាម៉េរិក​បានដឹង​អំពី​ការពិភាក្សាគ្នា​នោះ​តាំងពី​ពាក់កណ្តាល​ខែ​តុលា នៅពេល​វោហាស័ព្ទ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​អំពី​ការប្រើ​នុយក្លេអ៊ែរ​កាន់តែ​​កើនឡើង​។​វា​ក៏​កើត​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​បាន​សើច​អំពី​លទ្ធភាព​កើតសង្គ្រាម​នុយក្លេអ៊ែរ​មួយ​កាលពី​សប្តាហ៍​មុននៅពេលត្រូវបានគេសួរបញ្ជាក់​។​

​ក្នុង​ការជួបជុំ​មួយ មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​រូបនេះ​ត្រូវបាន​សួរ​អោយ​ធានា​ឡើងវិញ​ថា​ពិភពលោក​នឹង​មិន​ជិត​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ទេ​។​លោក​បាន​នៅ​ស្ងៀម​មួយ​សម្ទុះ សើចហើយ​បាន​ឆ្លើយតប​ថា​«​ខ្ញុំ​បាន​ធ្វើ​វា​ដោយ​ចេតនា ដើម្បី​ការពារ​លោកអ្នក​។​ផល​ទទួលបាន​ហើយ​»​។​

​ឃ្លាំង​នុយក្លេអ៊ែរ​របស់​រុស្ស៊ី រួម​មាន​គ្រាប់បែក​កល​យុទ្ធ​កំលាំង​ទាប​និង​គ្រាប់បែក​យុទ្ធសាស្ត្រ​ដែល​អាច​បំផ្លាញ​ទីក្រុង​ទាំងមូលៗ​និង​មនុស្ស​ម្តង​រាប់សែន​នាក់​។​

​គ្រាប់បែកនុយក្លេអ៊ែ​រក​ល​យុទ្ធ​រុស្ស៊ី​មាន​កំលាំង​រវាង​១០​ទៅ​១០០​គីឡូ​តោន ផលិត​ឡើង​សំរាប់​ប្រើ​ក្នុង​សមរភូមិ​ក្នុង​ទឹកដី​ប្រជែង​ដណ្តើម​គ្នា​។​

​សូមបញ្ជាក់​ថា គ្រាប់បែក​ទម្លាក់​លើ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​របស់​ជប៉ុន​នៅ​ឆ្នាំ​១៩៤៥ មាន​កំលាំង​ប្រមាណ​១៨​គីឡូ​តោន​៕

​កាលពី​សប្តាហ៍​មុន​លោកពូ​ទីន​បាន​សើច​ដ៏​វែង​អំពី​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ ក្រោយ​បាន​គំរាម​លោកខាងលិច​ជាច្រើន​លើក​អំពី​ការវាយប្រហារ​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​