ដោយ:បូកគោ/កំពត: ក្នុងបំណងកាត់បន្ថយភាពរបួសពិការ ករណីបាត់បង់ជីវិត និងកំហាតបង់ទ្រព្យសម្បត្តិដោយសារការធ្វើដំណើរលើដងផ្លូវ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពតបានបើកវគ្គផ្សព្វផ្សាយច្បាប់ដល់សិស្សានុសិស្ស


ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋានប្រមាណជិត៤០០នាក់។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាល័យជាស៊ីមអង្គរជ័យស្ថិតក្នុងស្រុកអង្គរជ័យ។
លោកស៊ុ រុំ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថាដោយសារប្រទេសជាតិមានការរីកចម្រើនធ្វើឲ្យជីវភាពប្រជាពលរដ្ឋភាគច្រើនលើសលប់នៅទូទាំងប្រទេសបានធូរធារជាលំដាប់។ ជាមួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃ យានយន្តគ្រប់ប្រភេទបានកើនឡើងទើបបង្កឲ្យកើតករណីគ្រោះថ្នាក់ចរាចរជាញឹកញយព្រោះតែចំណេះដឹងនៃការប្រើប្រាស់ផ្លូវនៅមានកម្រិត។ លោករដ្ឋលេខាធិការបានបន្តថាក្រោយ រាជរដ្ឋាភិបាលបើក ប្រទេស ឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩មានភាពធូរស្បើយ ករណីបាត់ បង់ជីវិត ភាពរបួស ពិការ ការខូចខាត ទ្រព្យសម្បត្តិ ឯកជន និង សាធារណៈដោយសារគ្រោះថ្នាក់ចរាចរបាន កើនឡើងគួរឲ្យព្រួយបារម្ភ។ លទ្ធផលបែបអវិជ្ជមាន ទាំងនេះបាន បង្កើន វិបត្តិដល់ សង្គមជាតិ និង ថ្នាក់ដឹកនាំដែល ត្រូវ ប្រឈមក្នុងការ រ៉ាប់រង។ ក្នុងបំណងរួមចំណែកកាត់បន្ថយ ក្តី លំបាកជាមួយរាជរដ្ឋាភិបាល និង ដើម្បី អាយុជីវិត ក៏ដូចជាផលប្រយោជន៍ក្រុមគ្រួសារ ផ្ទាល់ សូម បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ចូលរួមអនុវត្ត ច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោកឲ្យបានជាប់ ជាប្រចាំ។
ថ្លែងបិទវគ្គផ្សព្វផ្សាយខាងលើ លោកសេន សាប៊ីល អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាក្នុងចំណោមកត្តាទាំងបួនដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរគឺកត្តាមនុស្សជាបញ្ហាចម្បង និងស្ថិតក្នុងកម្រិតភាគរយខ្ពស់។ ទាំងនោះផ្តើមឡើងពីការមិនយល់អំពីច្បាប់ ដូចជាបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការប្រើប្រាស់ល្បឿនលើសកម្រិតកំណត់ ការបំពានសិទ្ធិអាទភាពជាដើម។ លោកអភិបាលរងខេត្តបានផ្តាំផ្ញើថាក្រោយ ទទួលបាន ចំណេះដឹង តាមរយៈ ការផ្សព្វផ្សាយ ពន្យល់ ពី គ្រូឧទ្ទេសប្រកបដោយ ជំនាញ ពិតប្រាកដនាពេលនេះ សិស្សានុសិស្សក៏ដូចជាបងប្អូន ប្រជាពលរដ្ឋដែល បបានអញ្ជើញចូលរួមសូមបន្ត បញ្ជ្រាប ដល់អ្នកភូមិផងរបង ជាមួយដើម្បី ក្តី សុខសាន្ត គ្រប់ៗ គ្នា ។ អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានខ្ជាប់ខ្ជួនពិតជា ចលករ មួយមួយជួយលុបបំបាត់ បាននូវ ការបាត់ បង់អាយុជីវិត របួស ពិការ និង ការខាតបង់ ទ្រព្យសម្បត្តិ ដោយសារការធ្វើដំណើរនៅលើ ដងផ្លូវគ្រប់ទីកន្លែង៕srn / N