ដោយៈចាន់តូ/ភ្នំពេញ ៖ នា ព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកាឆ្នាំ ២០២២នេះ នៅ ក្នុង បរិវេនវត្ត ពូនភ្នំ ព្រះចៅអធិការវត្តបានរៀបចំគ្រឿងឧបភោគបរិភោគ និង ទេយ្យទានមួយចំនួន ជូនដល់ អនុសាខាកាកបាទក្រហមខណ្ឌ និងចែកជូននូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការជូនចាស់ជរានិងជនក្រីក្រចំនួន៥០គ្រួសារ ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធ៌មរបស់ កាកបាទក្រហម ដេីម្បី ជួយជនរងគ្រោះក្នុងមូលដ្ឋានខណ្ឌ ក្រោម វត្តមានលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិ បាល ខណ្ឌ ពោធិសែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ លោកអភិបាលរង នាយករដ្ឋាបាល ភូមិបាលខណ្ឌ លោកចៅសង្កាត់និងមន្ត្រីច្រើនរូបទៀត។

ព្រះ ធម្មបញ្ញាមុនី សែម សុភា ព្រះគ្រូអនុគុណស្ត្រីទីព្រះវិន័យ និងជាព្រះចៅអធិការ វត្ត ពូន ភ្នំមាន សង្ឃ ដីកា អោយ ដឹង ថា បានប្រគល់ទេយ្យទានគ្រឿង ឧបភោគ បរិភោគជូនអនុសាខាកាកបាទក្រហមកម្ពុជារួមមានអង្ករ មីកញ្ចប់, ទឹក ត្រី ទឹកស៊ីអ៉ីវ ទឹក សុទ្ធ ភេសជ្ជៈ ស្ករស ទឹកដោះគោខាប់ បាឡុង ព្រម ទាំង ថវិកា មួយចំនួន។ ព្រះគ្រូ ចៅ អធិការ វត្ត មាន សង្ឃ ដីកា បន្តថា ក្រៅ ពី ប្រគល់ គ្រឿង ឧ បភោគ បរិ ភោគជូនដល់ អនុ សាខា កាក បាទ ក្រហម កម្ពុជា ខណ្ឌ ពោធិ៍សែនជ័យរួច ព្រះ គ្រូ ចៅ អធិការ វត្ត ក៏ បាន ផ្ដល់ទេយ្យទានជូននិងថវិការជូនចាស់ជរានិងជនខ្វៈខាត៥០គ្រួសារជាពុទ្ធបរិស័ទចំណុះជើងវត្ត។

លោក អភិបាល ខណ្ឌបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះ ព្រះ ចៅអធិការវត្តដែលបានបរិច្ចាគ គ្រឿង ឧបភោគ បរិភោគនិងទេយ្យទាន ព្រម ទាំង ថវិកា ដល់អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ ដែលមាន សម្ដេចកិត្តិព្រឹត្តបណ្ឌ ប៊ុន រ៉ានីហ៊ុនសែនជាប្រធានកាកកាបាទក្រហម កម្ពុជា តែងតែយកចិត្តទុកដាក់ មិនឲ្យពលរដ្ឋណាស្លាប់ដោយសារដាច់ស្បៀងអាហារឡើយ។
លោកអភិបាលខណ្ឌសន្យាថា លោកនឹងយកគ្រឿងឧបភោគ បរិភោគនិងទេយ្យទានទាំងអស់នេះទៅចែកជូនដល់ដៃជនរងគ្រោះនិងងាយរងគ្រោះក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យនាពេលខាងមុខនេះ ។

បន្ថែមពីនេះទៀតលោកអភិបាលបានរំលឹកដល់ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំនិងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកនិងខ្លះទៀតធ្លាប់ចុះឈ្មោះពីមុនមករួចហើយបានផ្លាស់ទីលំនៅទៅសង្កាត់ផ្សេងៗ ត្រូវមកពិនិត្យនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ៕srn / N