​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ លោក​ចេ​ហ្វ បេ​ហ្សូ​ស​(Jeff Bezos)​ត្រូវ​អតីត​អ្នក​ថែទាំ​បោសសម្អាត​ផ្ទះ​ម្នាក់​ប្តឹង​។​អតីត​បុគ្គលិក​រូបនេះ​បាន​អះអាងថា​នាង​ជា​កម្មវត្ថុ​នៃ​ការរើសអើង​ពូជសាសន៍​​និង​ត្រូវបាន​បង្ខំ​អោយ​ធ្វើការ​យូរ​ម៉ោង​នៅក្នុង​ស្ថានភាព​គ្មាន​អនាម័យ គ្មាន​ពេល​សម្រាក​ឬ​ការឈប់​ទទួលទាន​អាហារ​ទេ​។​

​នាង​មែរ​សេ​ដេស វេដា​អា​(Mercedes Wedaa)​ដែល​បាន​ចូល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​Amazon​របស់​មហាសេដ្ឋី​រូបនេះ កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៩ ពេលខ្លះ​ធ្វើការ​១០​ទៅ​១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​គ្រប់​​គ្រង​មើល​អ្នក​ថែ​ទាំង​បោស​សម្អាតមួយក្រុមមានគ្នា​ប្រាំ​ទៅប្រាំ​មួយ​នាក់ នេះ​បើ​យោងតាម​ពាក្យបណ្តឹង​ដាក់​កាលពី​ថ្ងៃ​អង្គារ​នៅ​តុលាការ​ស៊ី​អាថ​ល​។​

​យោងតាម​ពាក្យបណ្តឹង បុគ្គលិក​មិន​មាន​បន្ទប់​សម្រាក​ឬ​តំបន់​សម្រាក និង​មិន​ងាយស្រួល​ទៅ​បន្ទឹក​ទឹកដែរ​។​បុគ្គលិក​ថែ​ទាំង​បោសសម្អាត​ត្រូវ​ទទួល​ទាន​អាហារ​ក្នុង​បន្ទប់​បោកគក់ និង​ហាម​ប្រើ​បង្គន់​​នៅក្នុង​បន្ទប់​សន្តិសុខ​ក្បែរ​នោះ ដោយ​បង្ខំ​អោយ​ពួកគេ​ឡើង​តាម​បង្អួច​ចូល​ទៅ​កាន់​បន្ទប់ទឹក​មួ​យ​។​

​លោក​ហារី ក័ររ៉ែ​ល​(Harry Korrell)​រដ្ឋ​អាជ្ញា​ដែល​តំណាង​អោយ​លោកបេ​ហ្សូ​ស​និងចុង​ចម្លើយ​ដទៃទៀ​ត បាន​និយាយថា​«​យើង​នឹង​ស៊ើបអង្កេត​ការអះអាង​នេះ​។​វា​គ្មាន​គុណធម៌ ហើយ​យើង​ប្រឆាំង​​អំពើ​បែប​នេះ​»​។​

បណ្តឹងរបស់ ​មែរ​សេ​ដេស វេដា​អា បាន​បន្ថែមថា អ្នកចាត់ការ​ម្នាក់​របស់បេ​ហ្សូ​ស «​ឈ្លើយ​និង​រំលោភ​»​នាង​និង​ចាត់ទុក​នាង​និង​និយោជិត​និយាយ​ភា​សាអេ​ស្ប៉ាញ​ដទៃទៀត ខុស​គ្នា​ឆ្ងាយ​ពី​អ្នក​ថែទាំ​បោសសម្អាត​ស្បែក​​ស​។​

​មែរ​សេ​ដេស វេដា​អា​នៅ​ទីបំផុ​តត្រូវបាន​បញ្ឈប់​ពី​ការងារ​ក្រោយ​ធ្វើការ​បាន​ជិត​បី​ឆ្នាំ​។​នាង​ឥឡូវ​កំពុង​ស្វះស្វែង​ទាមទារ​ប្រាក់​ខែ​និង​ផលប្រយោជន៍​ផ្សេង​ព្រមទាំង​សំណង​ជំងឺ​ចិត្ត​៕

​នាង​មែរ​សេ​ដេស វេដា​អា​កំពុង​ទាមទារ​សំណ​ង​ជំងឺ​ចិត្ត​និង​ផលប្រយោជន៍​ផ្សេងៗ​ពី​ក្រុមហ៊ុន​លោក​លោក​ចេ​ហ្វ បេ​ហ្សូ​ស​ចំពោះ​ការរំលោភ​កន្លងមក​