ដោយៈសុផល/ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(អេឌីប៊ី,ADB)បានចុះហត្ថលេខាលើអាណត្តិសេវាប្រឹក្សាប្រតិបត្តិការជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា (Électricité du Cambodge,EDC)ដើម្បីគាំទ្រដល់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ២ជីហ្គាវ៉ាត់(GW)នៅកម្ពុជា។អាណត្តិកម្មវិធីនេះនឹងជួយឱ្យប្រទេសសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។

យោងតាមសេចក្តីប្រកាសពត៌មានរបស់អេឌីប៊ីនៅថ្ងៃទី៣ ខែវិច្ឆិកា ក្នុងអាណត្តិកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេសស្តីពីឱកាសសម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យបន្ថែមរួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (Battery Engergy Storage System – BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០៣០។ ADB ក៏នឹងជួយ ដល់ EDC ក្នុងការដាក់ដេញថ្លៃ គម្រោងសាកល្បង ១00មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សា ខាង លើ ទៅ វិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង។ គម្រោងសាកល្បង នេះ ត្រូវបានគេ រំពឹងថានឹងប្រមូលទុនបានរហូតដល់ ១00 លានដុល្លារអាមេរិក និងធ្វើជាគំរូក្នុងការពង្រីក វិសាល ភាព ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យនិងឆាប់រហ័ស ក្នុងប្រទេសកម្ពុជា។

ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ នេះគឺស្របតាមយុទ្ធសាស្ត្ររបស់ រាជ រដ្ឋាភិបាល កម្ពុជា ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ប្រទេស តាមរយៈការបង្កើនការប្រើប្រាស់ ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ គន្លឹះនៃយុទ្ធសាស្ត្រនេះគឺការទាញយកធនធាន ពន្លឺព្រះអាទិត្យដ៏សម្បូរបែបរបស់ប្រទេស កម្ពុជា ដែលការរួមចំណែករបស់ថាមពលព្រះអាទិត្យនេះបាន កើន ឡើង ជាក់ស្តែងពីសូន្យក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ១២ភាគរយ នៅចុងឆ្នាំ ២០២១។

ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB លោកស្រី F. Cleo Kawawaki បានមានប្រសាសន៍ថា«វានឹងជាកម្មវិធីនេ ប្រកបដោយមហិច្ឆតាខ្ពស់របស់ កម្ពុជាក្នុងវិស័យថាមពលកើត ឡើងវិញបាន។ វា នឹង កាត់ បន្ថយ ថ្លៃ អគ្គិសនី និង ធ្វើ ឱ្យ ប្រសើរ ឡើង នូវ សន្តិសុខ ថាមពល ដោយ ការ ទាញ យក អត្ថប្រយោជន៍ ពី ធនធាន ក្នុងស្រុក ។ យើងសង្ឃឹមថានឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈ ការគាំទ្រ ការដេញថ្លៃប្រកបដោយតម្លាភាព ដែលបានត្រៀមយ៉ាងល្អនិងដែលទាក់ ទាញការប្រកួតប្រជែង យ៉ាង សកម្ម ដើម្បីបង្កើនប្រសិទ្ធភាព ភាពច្នៃប្រឌិត និងទុនពីវិស័យឯកជន ដើម្បីផ្តល់ផលប្រយោជន៍ ដល់ ប្រជាជនកម្ពុជា។»

ផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា ទទួលស្គាល់សក្តានុពលក្នុងការពង្រីកបន្ថែមនូវ សមត្ថភាព នៃ ថាមពល ពន្លឺព្រះអាទិត្យ PV ដែលត្រូវបានរំពឹងថានឹងលើសពី ៣ ជីហ្គាវ៉ាត់ ក្នុងឆ្នាំ ២០៤០។ ដោយសារការរួមចំណែកនៃថាមពល ពន្លឺព្រះអាទិត្យកើនឡើង ចាំបាច់ត្រូវមានការកែលម្អស្ថិរភាព បណ្តាញ តាមរយៈការអនុម័ត BESS ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ADB រីក រាយ ក្នុងការគាំទ្រការផ្លាស់ប្តូរទៅរកថាមពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្អាត ប្រកបដោយនិរន្តរភាព និងបិរយាបន្នតាមរយៈការកែទម្រង់គោលនយោបាយក្នុងផែនការ និងអភិបាល កិច្ច ថាមពល ការកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល។»

អាណត្តិកម្មវិធីនេះផ្អែកលើការគាំទ្រពីមុនរបស់ADBដល់វិស័យថាមពលព្រះអាទិត្យរបស់កម្ពុជាដែលរួមមានឧទ្យានជាតិសូឡាដំបូងបង្អស់របស ប្រទេសមានទីតាំងនៅក្នុង ខេត្តកំពង់ឆ្នាំង ដែលនឹងផលិត ថាមពលពន្លឺព្រះអាទិត្យរហូតដល់ ១00 មេហ្គាវ៉ាត់។ កម្មវិធីនេះក៏នឹងផ្អែកលើគម្រោង BESS ដែល អនុវត្ត ដោយ EDCជាមួយនឹងជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុដែលផ្តល់ដោយ ADB ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ N