ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ ផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដែលនឹងត្រូវអនុវត្តក្នុងព្រឹត្តិការជាតិ-អន្តរជាតិ នាពេលខាងមុខ ដោយធ្វើការណែនាំនិងត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ មានការចូលរួមពី លោក មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង ការិយាល័យជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

រូបថត (លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ  )

ក្រោមដំបូលសន្តិភាពនិងការដឹកនាំដ៏ឈ្លាសវាងវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ រីកចម្រើនទៅមុខឥតឈប់ឈរ លេចធ្លោលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ នឹងបណ្តាប្រទេសដទៃៗលើពិភពលោក ជាពិសេសកម្ពុជា ទទួលបានកិត្តិយស ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ កិច្ចប្រជុំកំពូលៗ ទាំងថ្នាក់តំបន់ និង អន្តរជាតិ ជាបន្តបន្ទាប់។ ព្រមជាមួយគ្នាផងដែរ នៅក្នុងព្រឹត្តិការណ៍សំខាន់ៗទាំងនេះ អាវុធហត្ថ រាជធានីភ្នំពេញ ក៏មានកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។

ជាថ្មីម្តងទៀតនៅក្នុងខែវិច្ឆិកាឆ្នាំនេះ កម្ពុជា នឹងមាន ការរៀបចំព្រឹត្តិការជាតិ-អន្តរជាតិជាច្រើន រួមមាន៖ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០~៤១ ដែលសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន,មហាសន្និបាតអន្តរសភា អាស៊ានអាយប៉ាលើកទី៤៣ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ,ទិវាបុណ្យឯករាជ្យជាតិ,ទិវាកំណើតកងយោធពលខេមរភូមិន្ទ, ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន – នាយករដ្ឋមន្ត្រីវៀតណាម, ការប្រកួតកីឡាជាតិលើកទី៣ ( ១៩-៣០/១១/២០២២ ) ជាដើម។
ដើម្បីជាការដាស់តឿនក្រើនរំលឹកពង្រឹងស្មារតី កុំឱ្យបាត់ ម្ចាស់ការលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ ផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដែលនឹងត្រូវអនុវត្តក្នុងព្រឹត្តិការជាតិ-អន្តរជាតិ នាពេលខាងមុខ ដោយធ្វើការណែនាំនិងត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ មានការចូលរួមពី លោក មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង ការិយាល័យ ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត៕ N