ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:មានទូកវែង មធ្យមនិងតូចចំនួន២៦គ្រឿងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែថ្នាក់ខេត្តនៅបន្ទាយមានជ័យនាថ្ងៃទី៤-៥ខែវិច្ឆិកាឆ្នាំ២០២២ ដ៏ខ្លីខាងមុខ ។

រូបថត  ( លោកអ៊ុ រាត្រី ដឹកនាំកិច្ចប្រជុំរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ តាំងពិព័រណ៍ថ្នាក់ខេត្តនៅបន្ទាយមានជ័យ ) (រូប :ភ្នំស្វាយ )

នេះបើតាមគណ:កម្មការរៀបចំពិធីបុណ្យអុំទូក និងតាំងពិព័រណ៍ថ្នាក់ខេត្គនៃគណ:កម្មាធិការខេត្តរៀបចំបុណ្យជាតិ អន្តរជាតិខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២២០២២ ក្នុងកិច្ចប្រជុំពិធីបុណ្យអុំទូកថ្នាក់ខេ,ត្តនៅបន្ទាយមានជ័យប្រជុំត្រៀមលក្ខណ:រៀបចំព្រះរាជពិធីបុណ្យអុំទូកថ្នាក់ខេត្តនាថ្ងៃត្រង់ទី០៤-ល្ងាច៥ខែវិច្ឆិកានៅស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យមានជ័យនាផ្លុវជាតិលេខ៥-ផ្លូវរថភ្លើងភូមិបាណយសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណនិងស្តង់ពិព័រណ៍ទូទៅភូមិ១ ផលិតផល១ ធ្វើនៅសួនមានជ័យ នៅកណ្តាលទីប្រជ៊ុជនខេត្ត ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថា: ទូកចម្រុះចំនួន២៦គ្រឿងដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនោះ មានទូកវែង មធ្យមនិងតូច ។គឺទូកធំវែងចំនួន៣ទូកដែលមានចំណុះ៦៩-៧៥នាក់ ,ទូកមធ្យម២ទូក ចំណុះ៤៥-៤៧នាក់ ។ ទូកមធ្យម ចំណុះ២២នាក់ ចំនួន១៤ទូក ទូកតូចចំណុះ៥នាក់ ចំនួន៥ទូក និងចំណុះ៣នាក់ ចំនួន២ទូក ។

លោកបន្តថា :បច្ចេកទេសនៃការប្រកួតទូកនេះ ក្នុងលក្ខណ:វិលជុំនិងចែកជាពូល ។លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយប្រធាន អនុប្រធាននិងអ្នកជំនាញនៃអនុគណ:កម្មការនានាឡើងអន្តរាគមន៍និងទទួលយកតួនាទីភារកិច្ចរបស់ខ្លួនទៅអនុវត្តអោយបានរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវ ជាពិសេសបានថែរក្សា លើកកម្ពស់កេរមរតកប្រពៃណីជាតិ ព្រមទាំងបង្កើតការកំសាន្តសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ។

យោងគណៈ:កម្មាធិការរៀបចំពិធីបុណ្យជាតិ អន្តរជាតិខេត្តអោយដឹងថា កាលពីខែកញ្ញានិងតុលាឆ្នាំ២០២២ នេះ ទីធ្លាសាកលវិទ្យាល័យមានជ័យត្រើយខាងស្តាំនិងផ្លូវអមស្ទឹងសិរីសោភ័ណតហរើយខាងឆ្វេងជាទីតាំងវេទិកាប្រារព្ធពិធី ទីស្នាក់នៅរបស់ចំណរបស់ អនុគណ:កម្មការនានា ជាទីកន្លែងលក់ដូរឬសេវា ព្រមទាំងជាកន្លែងអង្គុយឬឈរទស្សនា បានរងការលិចលង់ដោយទឹកជំនន់ ។

ជាដំណោះស្រាយសម្រាប់ដំណើរការបង្រៀន រៀននៅសាកលវិទ្យាល័យជាតិមានជ័យផងនិងជាទីតាំងសម្រាប់រៀបចំព្រះរាជពិធីបុណ្យទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នេះផង ក្រុមការងារចម្រុះមានមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញស៊ីវិល និងកងកម្លាំងនគរបាលខេត្ត កងយោធាខេត្ត កងពលតូចលេខ៥១ យុវជន…ជាដើមបានប្រើប្រាសកម្លាំងសរុបច្រកការ៉ុងដីកសាងទំនប់ទឹកនិងដាក់ម៉ាស៊ីនបូមទឹកធុនធំបូមទឹកចេញពីទីធ្លាសាកលវិទ្យាល័យជាតិមានជ័យ ។

លុះពិធីជិតមកដល់ កងនគរបាលខេត្តបន្ទាយមានជ័យនិងក្រុងសិរីសោភ័ណបានដាក់មធ្យោបាយនិងកម្លាំងលាងសម្អាតទីធ្លានៅទីតាំងខាងលើថែមទៀត ។

លោកអភិបាលខេត្តបានណែនាំអោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចស៊ីវិលនិងកងកម្លាំង ក៏ដូចជាគណ:កម្មការនានា និងចំណុះទូកត្រៀមលក្ខណ:អនុវត្តការងារប្រណាំងទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅភូមិ១ ផលិតផល១ អោយបានល្អ។ពិសេសគឺបង្កលក្ខណ:ងាយស្រួលនិងការសប្បាយរីករាយជូនប្រជាជន មហាជនមកកំសាន្តសប្បាយ ។

សូមរំលឹកថា កម្មវិធីរៀបចំការប្រណាំងទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៌ទូទៅ ភូមិ១ ផលិតផល១ នៅថ្នាក់ខេត្ត រាជធានី ថ្នាក់ជាតិបានផ្អាក៣ឆ្នាំកន្លងមក ដោយសារវិបត្តិសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ ។ប៉ុន្តែឆ្នាំ២០២២ នេះ ស្ថានភាព ជម្ងឺកូវីដ១៩បានធូរស្រាល រាជរដ្ឋាភិបាលក៏សម្រេច ណែនាំអោយថ្នាក់ខេត្ត រាជធានីរៀបចំឡើងវិញអោយបាន។លើកលែងនៅថ្នាក់ជាតិ មិនរៀបចំទេ ត្បិតកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។មុនពេលពិធីប្រណាំង គ្រប់ស្រុក ក្រុង មន្ទីរ អង្គភាព បានត្រូវពិនិត្យ ជួសជុល កែលម្អ និងតុបតែងទូកនិមួយៗនិងរៀបចំគណ:កម្មការគ្រប់គ្រង់ទូក ប្រវត្តិទូករួចហើយ ៕សរន / N