ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់សកលជើងឯកទ្វីបអាស៊ី (ASBCASIAN Elite Men and Women Boxing Championships)ដែលកំពុងតែធ្វើនៅទីក្រុងអាម៉ង់ប្រទេសហ្សកដង់នោះកាល ពី ថ្ងៃទី៣វិច្ឆិកាម្សិលម៉ិញនេះអ្នកប្រដាល់កម្ពុជាបានយកឈ្នះលើអ្នកប្រដាល់កូរ៉េដោយពិន្ទុ ។

អ្នកប្រដាល់កម្ពុជា រ៉ាចាពៅ អាប់ឌុលឡា បានយកឈ្នះពិន្ទុលើអ្នកប្រដាល់កូរេHaneul
Jungដោយយពិន្ទុ ។នេះជាជំនួបគ្នាក្នុងប្រភេទទម្ងន់៩២គីឡូក្រាម ។
គួររំលឹកថានៅក្នុងព្រឹត្តិការណ៍នេះដែរកាលពីថ្ងៃទី២វិច្ឆិកាអ្នកប្រដាល់ជើងខ្លាំង
កម្ពុជាសៅ រង្សីប្រកួតចាញ់ពិន្ទុអ្នកប្រដាល់អ៊ីរ៉ង់Mehdi Khosraviដោយពិន្ទុទាំងមិនអស់ចិត្ត។
សូមបញ្ជាក់ថាពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕