ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ដោយសារមានការលំបាកក្នុងការស្វែងរកមូលនិធិរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូបអស់រយៈពេលជាង២០ឆ្នាំហើយបច្ចុប្បន្នត្រូវការជំនួយ ដើម្បីផ្តល់សេវាថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ លោក អ៊ីវ គឹមសួរ គ្រូបង្វឹកអាជីវកម្មមកពី ActionCOACH បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា«តោះ!ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ» ដែលព្រឹត្តិការណ៍នេះជាឆ្នាំទី២ហើយ។

ព្រឹត្តិការណ៍នេះបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួន២គឺ ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន និងភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ រួមសហការឧបត្ថម្ភដោយ Global Top Star Industrial Co., LTD ឧបត្ថម្ភទីតាំងដោយ THANSUR SOKHA Hotel និង Ganesha Kampot Resortរួមជាមួយបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភ ផ្សេងៗទៀតរួមមានទាំងថវិកា និងសម្ភារមួយចំនួន។

លោកអ៊ីវគឹមសួរបានឱ្យដឹងថាព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោនាឆ្នាំនេះក៏ទទួលបាននូវការគាំទ្រពីសំណាក់សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅទីនោះដោយរំពឹងទុកថា នឹងមានអ្នកចូលរួមព្រឹត្តិការណ៍ដើរឡើងភ្នំចំនួនប្រមាណ១០០នាក់។

ព្រឹត្តិការណ៍សប្បុរសធម៌មួយនេះគឺជាព្រឹតិ្តការណ៍លើកដំបូងមួយដែលនឹងប្រព្រឹត្តិទៅមានរយៈពេល២យប់ បីថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបំផុសសកម្មភាពលំហាត់ប្រាណ ពង្រីកបណ្តាញធុរកិច្ចបង្កើតសេចក្តីរីករាយ ជួបជុំជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបដែលកំពុងតែប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងនូវជំនួយសប្បុរសធម៌នៅក្នុង
ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពក្តីមេត្តាករុណានិងឥតគិតកម្រៃដល់កុមារកម្ពុជា។

អ្នកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរ៉ៃអង្គាសមូលនិធិមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងដែរថា សម្រាប់មន្ទីរពេទ្យកុមារអង្គរ ក្នុងមួយឆ្នាំ ត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីព្យាបាល និងពិគ្រោះជំងឺដល់កុមារ និងសកម្មភាពផ្សេងៗទៀត ក្នុងនោះដែរភាគច្រើនកុមារដែលមកទទួលសេវាព្យាបាលមានជំងឺដូចជាជំងឺរលាកផ្លូវដង្ហើមលើជំងឺបណ្តាលមកពីការខ្វះអនាម័យជំងឺគ្រុនឈាមជំងឺមហារីកជំងឺទាក់ទងនឹងប្រព័ន្ធប្រ
សាទ ជំងឺអេដស៍ រួមទាំងជំងឺផ្សេងៗជាច្រើន។
អ្នកចូលរួមមានជម្រើសពីរក្នុងការចូលរួមទី១គឺត្រូវបង់១២០ដុល្លារសម្រាប់មនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ឆ្នាំឡើង និងទីពីរ ២៥០ ដុល្លារ សម្រាប់កញ្ចប់គ្រួសារដែល មានមនុស្សពេញវ័យពីរនាក់និងកុមារអាយុក្រោម១២ឆ្នាំ២នាក់ដោយអ្នកចូលរួមនឹងទទួលបានដូចជាអាវយឺតអនុស្សាវរីយ៍អាហារតង់ស្នាក់នៅសម្រាប់មនុស្សពីរនាក់និងជាពិសេសការបង្កើតអនុស្សាវរីយ៍ជាមិត្តភាព៕សរន