ដោយៈចាន់តូ/ភ្នំពេញ:បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង​ បន្ទាប់ពីបេីករុឺម៉កសណ្ដោងតាមដងផ្លូវ​ ត្រូវបាន រថយន្តបេីកបរដោយបុរសជាជនជាតិចិន​ បុកពីក្រោយពេញទំហឹង​ កកាលពីវេលាម៉ោងជាង១០យប់​ ថ្ងៃព្រហស្បតិ៍​ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌ ច្បារអំពៅ​ រាជធានីភ្នំពេញ​ ។


សមត្ថកិច្ចបានឲ្យដឹងថា​ សពឈ្មោះ​ សួរ​ សុខុន​ ភេទប្រុស​ អាយុ​៤៨ឆ្នាំ​ មុខរបរ​រត់​រុឺម៉កសណ្ដោង​ ស្នាក់នៅ​ភូមិ​កោះ​ប្រាក់​ ស្រុកកៀនស្វាយ​ ខេត្ត​កណ្ដាល​ ។

តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា​បុរសរងគ្រោះបេីករុឺម៉កសណ្ដោង​ ពណ៌ត្រួយចេក​ ធ្វេីដំណេីរ តាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅពីកេីតទៅលិច​ ក្នុងល្បឿនល្មម​ ខណៈពេលនោះក៏មានរថយន្តម៉ាក​ Toyota ALPHARD ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BB.8289 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ និងអ្នករួមដំណេីរជនជាតិចិនដូចគ្នា តាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅស្របគ្នា​និងរុឺម៉កសណ្ដោងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានបុករុឺម៉កសណ្ដោងពីក្រោយពេញទំហឹង​ បណ្ដាលឲ្យបុរសជាអ្នកបើករុឺម៉កស្លាប់ភ្លាមៗនៅនិងកន្លែង​ ។ ភ្លាមៗសមត្ថកិច្ច មូលដ្ឋានក៏បានឃាត់អ្នកបើកបររថយន្តបង្កជាជនជាតិចិនយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ព្រែកឯង​ ដេីម្បីដោះស្រាយតាមនីតិវិធី​ ។

ក្រោយកេីតហេតុ​ សមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​ និងរុឺម៉កសណ្ដោងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនាពេលក្រោយ​ ។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ​ រួចប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យ​តាមប្រពៃណី ៕សរន