​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី នៅថ្ងៃនេះ​ស្រុតចុះ ម្ល៉ោះហើយ​ត្រូវ​ប្រយ័ត្នប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​បញ្ហា​អាក្រក់​មិនអាច​ឈានចូល​កើត​។​ការប្រកប​ការងារ​ជួប​បញ្ហា​សៅហ្មង និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​សន្សឹមៗ​មើល​គេឯង និង​មិនត្រូវ​មើលងាយ​សត្រូវ​ឡើយ​បើ​ពុំនោះ​ងាយ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​ផង​។​ទោះបី​យ៉ាងណាក្តី​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​ទេ​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ការសម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ងាយ​មាន​កំហុសឆ្គង និង​មាន​បញ្ហា​ណាស់​។​សម្រាប់​មុខ​ជំនួញ​ជួញដូរ​នៅថ្ងៃនេះ​ងាយ​ថយក្រោយ ហើយក៏​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេពី​ព្រោះ​ច្រើន​ជួប​គូកម្ម​ជាង​គូព្រេង​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ បើ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​កាន់តែ​ច្រើនឡើង​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់ ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​សឹង​ថា​យ៉ាប់​ផង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​អំឡុង​ពេលនេះ​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ ក្នុងការ​ធ្វើដំណើរ​ទៅណា​មក​ណា​មាន​ភាព​ភ្លឺ​ថ្លា​និង​ជួប​ភាព​សុខដុម​គួរសម​។​ការធ្វើដំណើរ ជួប​ភាព​ប្រទាំង​ប្រទើស និង​កើតការ​រកាំចិត្ត​ច្រើន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ ដូចនេះ​បើ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង ចាត់ចែង​ការងារ​នោះ​ឃើញថា​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ស្ត្រី​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ប្រសើរ​ជាង​បុរស​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​ទាក់ទង​មនុស្ស​ចាស់​ឬ​មនុស្ស​ធំ​គប្បី​ប្រញាប់​ទំនាក់ទំនង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ក៏​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​គឺ​ផ្តល់​ផល​ល្អ សម្រាប់​ដល់​ការទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​និយាយ​ដល់​ចាស់ទុំ តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ណ​យ​ទេ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ បើ​ពុំនោះ ពេលខ្លះ ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ និង ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ឃើញថា ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការប្រកប​ការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
គូគ្រង​ប្តី​ប្រពន្ធ ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ឃើញថា​ផ្តល់​ផល​ល្អ​ច្រើន​បន្តិច​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​ការប្រកប​ការងារ​លោក​អ្នក​ងាយ​កើត​នូវ​បញ្ហា​ទំនាស់​ជាមួយ​អ្នកដទៃ​ណាស់ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។
សម្ព័ន្ធ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ អាពាហ៍ពិពាហ៍​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ផល​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕