វៀតណាម ដាក់គុក​អតីត​ទេសាភិបាលរង​ធនាគារកណ្តាល ចំពេល​មានការ​បង្ក្រាប​អំពើពុករលួយ​

1115
ចែករម្លែក

​តុលាការ​មួយ​នៅ​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កក្កដា​បាន​កាត់ទោស​ដាក់គុក​អតីត​ទេសាភិបាលរង​នៃ​ធនាគារកណ្តាល​ម្នាក់​រយៈពេល​៣​ឆ្នាំ​។​នេះ​ជា​ជា​អតីតមន្ត្រី​​ធនាគារ​ជាន់ខ្ពស់​បំផុត​ត្រូវបាន​កាត់ទោស​នៅ​ប្រទេស​នេះ ចំពេល​មានការ​បង្ក្រាប​អំពើពុករលួយ​។​

​ប្រព័ន្ធ​ធនាគារ​របស់​វៀតណាម បាន​មាន​បញ្ហា​អាស្រូវ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០១០​ដោយមាន​រឿងអាស្រូវ​គ្រប់គ្រង​មិនបាន​ល្អ​និង​ការផ្តល់​ប្រាក់កម្ចី​មិន​ត្រឹមត្រូវ​។​

​លោក​ផាំ វ៉ាន់​ដាម មេធាវី​បាន​និ​យា​ថា កាលពី​ឆ្នាំ​២០១២ លោក​ដាង ថា​ញ់​ប៊ី​ញ អតីត​ទេសាភិបាលរង​នៃ​ធនាគារកណ្តាល អាយុ​៦៤​ឆ្នាំនេះ និង​អ្នកសមគំនិត​៤​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ខ្វះ​ការ​ទទួលខុស​ដែលនាំឱ្យ​ខាតបង់​អស់​៦៥៤​លាន​ដុល្លារ​អាមេរិក នៅ​ធនាគារ​Vietnam Construction Bank ដែល​គ្រប់គ្រង​ដោយ​ឯក​​ជននេះ​។​

​លោក​ផាំ​បន្ត ថា​” ការកាត់ទោស​បានបញ្ចប់ ហើយ​លោក ដាង ថា​ញ់​ប៊ី​ញ​និង​ចុងចោទ​៤​នាក់​ផ្សេងទៀត​ត្រូវបាន​ចោទប្រកាន់​ពី បទ​ខ្វះ​ការទទួលខុសត្រូវ​ដែល​បង្ក​​ឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​”​។

​មេធាវី​នេះ មិនបាន​និយាយថា​តើ លោក​ដាង ថា​ញ់​ប៊ី​ញ​នឹង​ប្តឹងទៅ​ឧ​ទ្ទ​រណ៍​ដែរ​ឬ​អត់​នោះទេ​៕​ដោយ​៖​សុខា​


​លោក Dang Thanh Binh ស្ថិតនៅក្នុង​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម