ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ កម្ពុជានឹងសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ១៩ក្នុងរយៈពេលខ្លីខាងមុខនេះ។នេះជាការះអាង​របស់លោក Stefan MESSERERឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជានៅក្នុងជំនួបសវនាការជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ៣ខែវិច្ឆិកាឆ្នាំ២០២២។

លោក Stefan MESSERERឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជានៅក្នុងជំនួបសវនាការជាមួយ​លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ៣ខែវិច្ឆិកា(រូបថតៈធនាគារជាតិនៃកម្ពុជា)

ប្រភពធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថានៅក្នុងសវនាការឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការសម្រេចបានកំណើដូចមុនវិបត្តិកូវីដ១៩របស់កម្ពុជានឹងធ្វើឱ្យកម្ពុជាបានត្រៀមខ្លួនរួមចំណែទាក់ទាញកាវិនិយោគ,ទេសចរនិងពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង៉ឱ្យមានការកើនឡើងថែមជាលំដាប់។

នៅក្នុងឱកាសនោះឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងបានល្អស្ថានភាព​កូវីដ ១៩ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យសេដ្ឋកិច្ចមានការងើបឡើងយ៉ាងឆាប់រហ័ស ជាពិសេស ការគ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់ជាមួយនឹងកម្រិតខ្ពស់ទុនបម្រុងអន្តរជាតិខណៈដែលប្រទេសនានា នៅប្រឈមនឹងបញ្ហាអតិផរណា ការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុនិងទុនបម្រុងអន្តរជាតិនោះនៅឡើយ។

លោកទូតបានលើកឡើងទៀតថាក្នុងរយៈពេលនៃការបំពេញបេសកម្មការទូតនៅកម្ពុជាលោកនឹងពង្រឹងនិងរឹតចំណងមិត្តភាពនិងសហប្រតិបត្តិការរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរឱ្យកាន់តែល្អដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។

មានប្រសាសន៍ក្នុងឱកាសនោះលោកទេសាភិបាល ជា ចាន់តូ បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាជូនឯកអគ្គរដ្ឋទូត​ថា​កម្ពុជារំពឹងថាអត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ក្នុងរង្វង់ ៥ភាគរយ នៅឆ្នាំ២០២២និង​៦ភាគរយនៅឆ្នាំ២០២៣ការបន្តងើបឡើងនេះត្រូវបានគាំទ្រដោយប្រសិទ្ធភាពនិងការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ ចំពោះអត្រាអតិផរណា បានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ ៤,៤ភាគរយជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើងក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក។ដោយឡែកប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំនិងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើន។
លោកទេសាភិបាលក៏បានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ដែលបានរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការវិនិយោគជាភាគទុនិក នៅគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា៕សរន

លោក Stefan MESSERERឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជានៅក្នុងជំនួបសវនាការជាមួយ​លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ៣ខែវិច្ឆិកា(រូបថតៈធនាគារជាតិនៃកម្ពុជា)