​រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ក្មេង​ជិះ​កង់​បណ្តាលឱ្យ​កូនភ្លោះ​ស្រី​២​នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស

1162
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង​បុក​ជាមួយនឹង​កង់​បណ្តាលឱ្យ​សិស្សស្រី​២​នាក់​ជា​បងប្អូន​ភ្លោះ​បាន​ស្លាប់​និង​មនុស្ស​ម្នាក់ទៀត​ដែល​កំពុង​ជិះ​ពី​ផ្ទះ​ទៅ​សាលារៀន​បាន​រងរបួស​ធ្ងន់​។​

ហេតុការណ៍​បានកើត​ឡើង​នៅ​។​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប​ក្នុងភូមិ​ត្រៀក​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​៦.៤៥​នាទី​ព្រឹក ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-0271 នេះ​បាន​បើកបរ​យ៉ាង​លឿន ហើយ​មិនដឹង​ជ្រុល​ចង្កូត​បែបណា​ទេ ក៏បាន​ទៅបុក​កង់​ក្មេងស្រី​ភ្លោះ​២​នាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង​មនុស្ស​ម្នាក់ទៀត​របួស​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​កើតហេតុ តៃកុង​រថយន្ត​ដឹក​ខ្សាច់​រូបនោះ​បាន​រត់គេចខ្លួន បាត់​។​ឪពុក​របស់​កូនស្រី​ភ្លោះ​បាន​មកដល់​កន្លែងកើតហេតុ​យំ​អោប​សព​កូនស្រី​ទាំង​២​រហូតដល់​សន្លប់​ផងដែរ​។ ដោយឡែក​មនុស្ស​ម្នាក់ទៀត​ដែល​រងរបួស​នោះ​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​

សូម​សំណូមពរ​ឲ្យ​អស់លោក​ជា​តៃកុង​ឡានធំៗ​បែបនេះ កុំ​បង្ខំ​បើក​លឿន​បន្ទាន់​ទៅណា​អី សូម​មើល​អាយុជីវិត​មនុស្ស​សត្វ​ផង បើ​ករណីនេះ​កើត​លើ​ក្រុមគ្រួសារ​លោក​វិញ តើ​លោក​មាន​អារម្មណ៍​យ៉ាងណា​ឳ​ពុក​យំ​អោប​សព​កូន​រហូតដល់​សន្លប់ បាត់​កូនស្រី​ជាទី​ស្រលាញ់​ម្តង​ដល់​ទៅ​ពីរ​នាក់​បែបនេះ​៕S/

​រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ក្មេង​ជិះ​កង់​បណ្តាលឱ្យ​កូនភ្លោះ​ស្រី​២​នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស