ដោយៈ សុក្ខារិន / ពោធិសាត់ៈ ដោយមើលឃើញពីការលំបាកខ្វះខាតរបស់បងប្អូន ប្រជាពលរដ្ឋ រស់នៅលើផ្ទៃទឹកបឹងទន្លេសាប នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ចាន់ សុដាវ៉ាត់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំមេទឹក បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងរបស់ រាជរដ្ឋាភិបាល ទៅផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១១១ គ្រួសារ នៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជួបជីវភាពខ្វះខាតប្រចាំថ្ងៃ ។

ក្រោយពីបាននាំពាក្យនូវការនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៍ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តពោធិ៍សាត់រួចមក លោក ចាន់ សុដាវ៉ាត់ បានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ប្រកបមុខរបរទទួល ទានអ្វី ត្រូវគោរពច្បាប់ទាំងអស់គ្នា កុំប្រើឧបករណ៍ល្មើសច្បាប់ កុំកាប់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ត្រូវចេះសម្អាតអនាម័យបរិស្ថាន បន្តការពារ និងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូស និងបញ្ជូនកូនទៅរៀនឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោក ចាន់ សុដាវ៉ាត់ ក៍បានដោះស្រាយបញ្ហាប្រឈមមួយចំនួន តាមសំណូមពរ របស់ប្រជាពលរដ្ឋ ដូចជាការខ្វះខាតដំបូលស័ង្កសី ខ្វះអគ្គិសនីប្រើ ពន្លឺឋាមពលព្រះអាទិត្យ ខ្វះក្បូនឫស្សី សម្រាប់តម្កល់បាតក្រោម ទីស្នាក់ការសហគមន៍ និងខ្វះវិទ្យុទាក់ទង សម្រាប់ប្រជាការពារ ប្រើប្រាស់ជាដើម៕ V / N