អគ្គលេខាអង្គការសហប្រជាជាតិលោកអង់តូញ៉ូ ហ្គូទែរ៉េសកាលពីថ្ងៃព្រហស្បតិ៍ទី៣វិច្ឆិកាបានព្រមានថា ភពដែនដីរបស់យើងកំពុងធ្វើដំណើរទៅកាន់«ចលាចលអាកាសធាតុ» មិនអាចគេចផុត ហើយបានអំពាវនាវអោយក្រុមមេដឹកនាំពិភពលោកនៅជំនួបកំពូលស្តីពីអាកាសធាតុនាពេលខាងមុខនៅក្នុងប្រទេសអេហ្សីបចាត់ចែងយ៉ាងណាអោយពិភពលោកយើងវិលទៅរកផ្លូវ ត្រឹមត្រូវវិញតាមរយៈកាត់បន្ថយការបញ្ចេញចោលឧស្ម័នបំពុលបរិស្ថាន រក្សាការសន្យាស្តីពីការផ្តល់ហិរញ្ញវត្ថុសំរាប់ការប្រយុទ្ធប្រឆាំងនឹងបំរែបំរួលអាកាសធាតុ ហើយនឹងជួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍អោយពន្លឿនអន្តរកាលរបស់គេឆ្ពោះទៅកាន់ថាមពលកកើតឡើងវិញ។

Nov 4, 2022