ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញាតិឱ្យលោក មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ឯកអគ្គរដ្ឋទូតគុយវ៉ែតថ្មីប្រចាំនៅព្រះរាជាណា ចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនាព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកាឆ្នាំ២០២២ នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេច តេជោបានឲ្យដឹងថាលោក មហាំម៉ាត់ សាអ៊ីត អាល់ហាជរី បានគោរពជម្រាបជូនសម្ដេចតេជោថាក្នុងបេសកកម្មការទូតរប ស់លោលមកកាន់ព្រះរាជាណាចក្រកម្ពុជាលោកនិងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តធ្វើយ៉ាងណាឱ្យចំណងមិត្តភាពនិងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់ តែរឹងមាំឡើងក្នុងនោះលោកបានមានប្រ សាសន៍ថាលោកនិងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងមកក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរការផ្ដល់ការងារដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែតពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរ។ល។

ជាមួយគ្នានោះដែរលោក មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេ ជោដែលបានចំណាយពេលដ៏មមាញឹកទទួ លជួបលោក ។ លោកក៏បានជូនពរដល់សម្ដេចតេជោឲ្យទទួ លបានជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំ កំពូលអាស៊ាននាពេលខាងមុខ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍និងសម្ដែងនូវការអបអរសាទរជូនចំពោះលោក មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសា មញ្ញនិងពេញសមត្ថ ភាពនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោក៏បានស្វាគមន៍ផងដែរចំពោះការប្ដេជ្ញាចិត្តក្នុងការពង្រីកនិងពង្រឹងមិត្ត ភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាមួយនឹងការប្ដេជ្ញាចិត្តជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយ។

ក្នុងឱកាសនេះដែរសម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ជូនដល់លោកឯកអគ្គរដ្ឋទូតថាគប្បីណាពិនិត្យមើលលើរាល់វិស័យដទៃទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន។ប្រទេសគុយវ៉ែតមានថាមពលដោយ ឡែកព្រះរាជាណាចក្រកម្ពុជាមានស្បៀងអាហារ វិស័យទាំងពីរនេះអាចជំរុញពាណិ ជ្ជកម្មដើម្បីធ្វើយ៉ាងណាឱ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមក ៕