​ប្រែ​សម្រួលៈ​បំណង​(CNA)៖​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា​បាន​ព្រមាន​ថា ភព​ដែនដី​របស់​យើង​កំពុង​ធ្វើដំណើរ​ទៅកាន់​«​ចលាចល​អាកាសធាតុ​»​មិន​អាច​គេចផុត ហើយ​បាន​អំពាវនាវ​អោយ​ក្រុម​មេដឹកនាំ​ពិភពលោក​នៅ​ជំនួប​កំពូល​ស្តីពី​អាកាសធាតុ​នាពេលខាងមុខ​នៅក្នុង​ប្រទេស​អេ​ហ្សី​បចាត់​ចែង​យ៉ាងណា​ធ្វើអោយ​ពិភពលោក​យើង​វិល​ទៅ​រក​ផ្លូវ​​ត្រឹមត្រូវ​វិញ​តាមរយៈ​កាត់បន្ថយ​ការបញ្ចេញចោល​ឧស្ម័ន​បំពុល​បរិស្ថាន រក្សា​ការសន្យា​ស្តីពី​ការផ្តល់​ហិរញ្ញវត្ថុ​សំរាប់​ការប្រយុទ្ធប្រឆាំង​នឹង​បំរែបំរួល​អាកាសធាតុ ហើយ​នឹង​ជួយ​បណ្តា​ប្រទេ​កំពុងអភិវឌ្ឍន៍​​អោយ​ពន្លឿន​អន្តរកាល​របស់​គេ​ឆ្ពោះទៅ​កាន់​ថាមពល​កកើត​ឡើងវិញ​។​

​លោក​អគ្គលេខា​បាន​និយាយ​ថា​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២៧​នៃ​អនុញ្ញា​ក្រប​ខណ្ឌ​អង្គកា​រ​សហប្រជាជាតិស្តីពី​បំរែបំរួល​អាកាសធាតុ​ដែល​គេ​ហៅថា COP27«​ត្រូវតែ​ជា​កន្លែង​ស្ថាបនា​ជំនឿ​ចិត្ត​ឡើងវិញ​និង​និង​បង្កើតជា​​ថ្មី​មហិច្ឆតា​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​គេច​ផុត​ពី​ការ​រុញ​ផែនដី​របស់​យើង​ទៅ​លើ​មាត់ច្រាំង​អាកាសធាតុ​ដ៏​ចោត​»​។​

​លោក​ថា​លទ្ធផល​ដ៏​សំខាន់​បំផុត​នៃ​កិច្ចប្រជុំ​COP27​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​៦​វិច្ឆិកា​នៅ​ទីក្រុង​សាម អែល​-​សេក​(Sharm el-Sheikh)​របស់អេ​ហ្សី​ប គឺ​ត្រូវតែ​មាន​ឆន្ទៈ​នយោបាយ​មួយ​ច្បាស់លាស់​ដើម្បី​​កាត់បន្ថយ​ការបញ្ចេញចោល​ឧស្ម័ន​បំផ្លាញ​បរិស្ថាន​អោយ​បាន​លឿន​ឡើង​»​។​លោក​ថា​«​ដើម្បីធ្វើ​បាន​ដូច្នេះ​វា​ទាមទារ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​រវាង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មានៗ​និង​បណ្តា​ប្រទេស​មាន​​សេដ្ឋកិច្ច​កំពុង​ងើប​ស្ទុះ​។​ហើយ​បើ​មិន​អាច​សំរេចបាន​កិច្ចព្រមព្រៀង​ដូច្នេះ​ទេ ផែនដីនឹង​នឹង​ជួប​ហានិភ័យ​»​។​

​បើ​តាម​លោក​អគ្គលេខា ក្នុង​កិច្ចព្រមព្រៀង​នេះ បណ្តា​ប្រទេស​មានទ្រព្យធន​ជាង​ត្រូវតែ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស រួម​ទាំង​ការគាំទ្រ​ពី​បណ្តា​ធនាគារ​អភិវឌ្ឍន៍​ពហុ​ជាតិ​និង​បណ្តា​ក្រុមហ៊ុ​បច្ចេកវិទ្យា​​ដើម្បី​ជួយ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​ងើប​ស្ទុះ​អោយ​ពន្លឿន​អន្តរកាល​របស់​គេ​ឆ្ពោះទៅ​កាន់​ការប្រើប្រាស់​ថា​ម​ពលក​កើត​ឡើងវិញ​៕

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស​