ដោយៈ health.com.kh

តើ អ្នក កំពុងតែ ខ្សត់ខ្សោយ ខាង ចំណង់ ផ្លូវភេទ មែន ទេ ? សូម កុំ បារម្ភ អី ព្រោះ យើង មាន មធ្យោបាយ មួយចំនួន ដើម្បី បង្កើន ចំណង់ ផ្លូវភេទ ក៏ដូចជា ជីវិត នៃ សេចក្តីស្នេហា របស់ អ្នក អោយ ត្រឡប់ មក វិញ បាន ។ ជីវិត ផ្លូវភេទ ដ៏ ទៀងទាត់ មួយ មិន ត្រឹមតែ ផ្តល់ អោយ អ្នក នូវ ការ ហាត់ប្រាណ ដ៏ ល្អ មួយ នោះ ទេ ប៉ុន្តែ វា ក៏ ជួយ ទប់ស្កាត់ ការបាក់ ទឹកចិត្ត បន្ថយ សម្ពាធ ឈាម និង ពង្រឹង ដល់ ប្រព័ន្ធ ភាពស៊ាំ ផងដែរ ។


១, ហាត់ប្រាណ

យើង ទាំងអស់គ្នា សុទ្ធតែ ដឹង ថា ការ ហាត់ប្រាណ ជា ទៀងទាត់ នឹង បង្កើត អោយ ជីវិត មាន សុខភាព ល្អ ប៉ុន្តែ អ្នក គ្រាន់តែ ចំនាយពេល ១៥ ទៅ ២០ នាទី ក្នុង មួយ ថ្ងៃ គួរតែ ទទួល បាន ប្រយោជន៍ ពី ការ ច្របាច់ ឈាម និង បង្កើន លំហូរ ឈាម ទៅ សព្វ រាងកាយ ដើម្បី អោយ មាន អារម្មណ៍ កាន់តែ ល្អ បន្តិច ដែរ ។

២, ញ៉ាំ គ្រាប់ ធុញ្ញ ជាតិ

គ្រាប់ ល្ពៅ គ្រាប់ សណ្តែក និង គ្រាប់ ផ្លែ អាល ម៉ុង សុទ្ធតែ សម្បូរ ទៅ ដោយ សារធាតុ Arginine និង អាស៊ីតអាមីណេ ខ្ពស់ សម្រាប់ ជំនួយ ដល់ ការបង្កើន លំហូរ ឈាម ទៅក្នុង ប្រដាប់ភេទ ។ អ្នកឯកទេស ជាច្រើន នាក់ បាន អោយ រហ័ស នាម អាហារ នេះ ថា ជា ថ្នាំសម្រើប ធម្មជាតិ ហើយ វា គួរតែ បង្កើន ដល់ ចំណង់ ផ្លូវភេទ របស់ អ្នក បាន ។

៣, ញ៉ាំ សូកូឡា

ប្រសិនបើ អ្នកនឹង ញ៉ាំ ស្ករ សូកូឡា ដើម្បី បង្កើន ចំណង់ ផ្លូវភេទ មែន យក ល្អ គួរតែ ជ្រើសរើស យក ផលិតផល ណា ដែល មាន គុណភាព ខ្ពស់ និង សម្បូរ ជាតិ Cocoa Solid (៦០ ទៅ ៧០%) ។ ព្រោះ សូកូឡា ប្រភេទ នេះ មាន ផ្ទុក ទៅ ដោយ សារធាតុ Phenethylamine ដែល ដូចគ្នា ទៅ នឹង សារធាតុ គីមី ដែល ខួរក្បាល ផលិត ចេញ មក នៅ ពេល ធ្លាក់ ក្នុង អន្លង់ ស្នេហ៍ ។

៤, ហាម មិនអោយ រួមភេទ

វា មិន ខុស គ្នា អំពី ការហាម កូនក្មេង កុំ អោយ ប៉ះពាល់ អ្វី មួយ នោះ ទេ ព្រោះ កាលណា យើង ហាម នរណាម្នាក់ កុំ អោយ ធ្វើ អ្វី ដែល ពួក គេ ចង់ ធ្វើ វារឹតតែ អោយ ពួក គេ ចង់ ធ្វើ វា កាន់តែ ខ្លាំង ។ ដូច្នេះ ចូ រដាក់ កំហិត ដៃគូរ របស់ អ្នក កុំអោយ រួមភេទ ជាមួយ អ្នក ដើម្បី អោយ បង្កើត សម្ពាធ ចំណង់ ផ្លូវភេទ ក្នុង ខ្លួន គេ អោយ កាន់តែខ្លាំង ។

៥, ញ៉ាំ អាហារ ដ៏ រ៉ូ ម៉ែន ទិច មួយ

ស្តាប់ មើលទៅ ដូចជា យ៉ាប់ ណាស់ ប៉ុន្តែ ចូរ ចំនាយ ពេលវេលា ដើម្បី ញ៉ាំ អាហារ ពេលយប់ ដ៏ រ៉ូ ម៉ែន ទិច មួយ ក្រោម ពន្លឺ ភ្លើងទៀន រួមជាមួយ នឹង ការ ក្រេប រស់ជាតិ ស្រាក្រហម មួយ ដប់ ជាមួយក្នាទៅ ។ ការ ដែល អ្នក អាច ចំនាយ ពេលវេលា ធម្មតាៗ នៅ ជាមួយគ្នា ដូច្នេះ នឹង ពង្រឹង ដល់ ចំណង់មិត្តភាព របស់ អ្នក ទាំង ពីរ ទៀត ផង ។ ការ កាន់ ដៃ គ្នា ក៏ ជួយ បង្កើន អារម្មណ៍ ផ្លូវភេទ ដែរ ។

៦, បិទ ភ្នែក

ការដកចេញ នូវ វិញ្ញាណ ណាមួយ របស់ អ្នក វា ពិតជា ផ្តល់ ឱកាស ដល់ ដៃគូរ ច្រើន ណាស់ ក្នុង ការធ្វើ អ្វី ផ្សេង ទៀត ។ មិន ត្រឹមតែ ការ បិទ ភ្នែក បន្ថែម អោយមាន ភាពអាថ៌កំបាំង ទៅលើ សកម្មភាព ក្នុង បន្ទប់ដេក នោះទេ ប៉ុន្តែ វា ក៏ ជួយ អោយប្រើ ត្រចៀក ដើម្បី ផ្ចង់អារម្មណ៍ និង ស្តាប់ រាល់ សកម្មភាព ក៏ដូចជា អារម្មណ៍ ដែល ដៃគូរ កំពុងតែ ធ្វើ និង មាន មកលើ អ្នក ផងដែរ ។

៧, ត្រូវ សប្បាយចិត្ត

ការបាក់ ទឹកចិត្ត គឺជា ដើមហេតុ ៣ ក្នុងចំនោម ១០ ដែល ធ្វើអោយ ចំណង់ ផ្លូវភេទ ថយចុះ ដូច្នេះ ការបន្ថយ រោគសញ្ញា អាច ផ្តល់ ប្រយោជន៍ វិជ្ជមាន បាន យ៉ាង ល្អ ចំពោះ អ្នក ។ លើសពីនេះទៅទៀត ស្ត្រេ សក៏ បណ្តាល អោយ មានប ញ្ហា ដល់ ចំណង់ ផ្លូវភេទ ដែរ ព្រោះ វា ធ្វើអោយ អារម្មណ៍ អ្នកចេញ ឆ្ងាយ ពីអ្វី ដែល អ្នក ចង់ មនុស្ស គ្រប់រូប ចង់ ធ្វើ ។ ប៉ុន្តែ ការប្រើ សកម្មភាព ធម្មតាៗ ដូច ជា ការ ងូតទឹក ក៏ អាច ជួយ បន្ធូរបន្ថយ អារម្មណ៍ អ្នក បាន ដែរ ។

៨, ឈប់ ជក់បារី

ស្របពេល ដែល មាន បញ្ហា ជាច្រើន ផ្សេងៗ ទៀត មក ជាមួយ ការជក់បារី ក៏ ជួយ កាត់បន្ថយ លំហូរ ឈាម ទៅ សព្វ រាងកាយ បានដែរ ។ និយាយ អោយ ស្រួល ស្តាប់ទៅ គឺ វា បណ្តាល អោយ សរសៃឈាម រួម តូច ជាពិសេស សរសៃឈាម ក្នុង តំបន់ ប្រដាប់ភេទ ។ អ្វី ដែល ជា បញ្ហា ធំ របស់ ការជក់បារី គឺ ធ្វើអោយ មាន ក្លិន មាត់ មិនល្អ និង ឆាប់ អស់កម្លាំង ៕