ដោយៈ health.com.kh
សញ្ញា និង រោគសញ្ញា នៃ ជំងឺ ខ្វះ ឈាម គឺ មាន លក្ខណៈ ខុសៗ គ្នា ដោយ អាស្រ័យ ទៅតាម មូលហេតុ នៃ ជំងឺ កង្វះ គ្រាប់ ឈាម របស់ អ្នក ប៉ុន្តែ វា អាច នឹង រួម មាន នូវ លក្ខណៈ គួរអោយ កត់សម្គាល់ ដូច ខាង ក្រោម នេះ ៖

• អស់កម្លាំង
• ស្បែក ស្លេកស្លាំង
• ចង្វាក់បេះដូង ញាប់ ឬ មិន ទៀងទាត់
• ដកដង្ហើម ខ្លីៗ
• ឈឺ ទ្រូង
• វិលមុខ
• ត្រជាក់ ចុងដៃ ចុង ជើង
• ឈឺក្បាល ។

ក្នុងករណី ដំបូង ជំងឺ កង្វះ គ្រាប់ ឈាមក្រហម អាច មាន កម្រិត ស្រាល ដែល យើង មិនអាច នឹង កត់ សម្គាល់ បាន ។ ប៉ុន្តែ សញ្ញា និង រោគសញ្ញា របស់ វា អាច នឹង កើនឡើង បាន នៅពេល ដែល សភាព របស់ វា ប្រែ កាន់តែ អាក្រក់ ឡើង ។

នៅពេលណា ដែល អ្នក គួរ ទៅអោយ គ្រូពេទ្យ ធ្វើការ ពិនិត្យ ?

អ្នក ត្រូវ ធ្វើការ ណាត់ជួប ជាមួយនឹង គ្រូពេទ្យ ប្រសិនបើ អ្នក មាន អារម្មណ៍ ថា អស់កម្លាំង ដោយ មិន ដឹង ពី មូលហេតុ ជាក់លាក់ ណាមួយ ។ ជំងឺ នៃ កង្វះ គ្រាប់ ឈាមក្រហម ប្រភេទ ខ្លះ មានដូចជា ជំងឺ ស្លេកស្លាំង ដោយសារ កង្វះ ជាតិ ដែក គឺ តែង កើតមាន ជា ទូទៅ ។ អាការៈ អស់កម្លាំង អាច បណ្តាលមកពី មូលហេតុ ផ្សេងៗ ជាច្រើន ក្រៅ ពី បញ្ហា នៃ ជំងឺ កង្វះ ឈាម ដូច្នេះ អ្នក មិន ត្រូវ តែងតែ ចាត់ទុក ថា ការ អស់ កម្លាំង របស់ សុទ្ធតែ បណ្តាលមកពី ជំងឺ នេះ នោះ ទេ ។

មាន មនុស្ស មួយចំនួន បានដឹង ពី សភាព អេ ម៉ូក្លូ ប៊ីន របស់គេ ថា មាន កម្រិត ទាប ដែល វា អាច បង្ហាញ ប្រាប់ ពី ជំងឺ កង្វះ គ្រាប់ ឈាម បាន នៅពេលដែល ពួកគេ បាន ទៅ ធ្វើ ការបរិច្ចាគ ឈាម ។ កម្រិត អេ ម៉ូក្លូ ប៊ីន ទាប អាចជា បញ្ហា បណ្តោះអាសន្ន មួយ ដែល នឹង ត្រូវ អាច ដោះស្រាយបាន ដោយ ការ ទ ទូល ទាន នូវ ប្រភេទ អាហារ ដែល សំបូរ ជាតិ ដែក អោយបាន ច្រើន ឬ ក៏ ទ ទូល ទាន ថ្នាំ គ្រាប់ វីតាមីន ចំរុះ ដែលមាន ផ្ទុក សារជាតិ ដែក បន្ថែម ។

តែ ទោះជា យ៉ាងណាក៏ដោយ វា អាច ជា សញ្ញា នៃ ការព្រមាន នៃ ការបាត់បង់ ឈាម នៅ ក្នុង រាងកាយ ដែល វា អាច នឹង បណ្តាល អោយ អ្នក មាន វិបត្តិ នៃ កង្វះ សារជាតិ ដែក ។ ប្រសិនបើ អ្នក ត្រូវបាន គ្រូពេទ្យ ប្រាប់ថា អ្នក មិន អាច ធ្វើ ការបរិច្ចាគ ឈាម បាន ដោយសារ តែ កម្រិត អេ ម៉ូក្លូ ប៊ីន របស់ អ្នក ទាប នោះ អ្នក ត្រូវ ធ្វើការ ណាត់ជួប ជាមួយនឹង គ្រូពេទ្យ ដើម្បី ធ្វើ ការពិនិត្យ តាមដាន ពី សុខភាព របស់ អ្នក អោយបាន ច្បាស់លាស់ ៕