ដោយៈ health.com.kh

រឿង មួយ ដែលជា ភាពខុសគ្នា រវាង ផ្លូវភេទ មនុស្ស ប្រុស និង ស្រី គឺ បុរស ច្រើន តែ មាន និន្នាការ ពេញចិត្ត នឹង ការ រួមភេទ នៅ ពេល ព្រឹក ខណៈពេល ដែល ស្ត្រី ច្រើន តែ រៀបចំ សកម្មភាព នៅ លើ គ្រែ នៅពេល យប់ ទៅ វិញ ។


រឿង នេះ ប្រហែលជា ទាក់ទង នឹង លិង្គ ឡើង រឹង នៅពេល យប់ (Nocturnal Penile Tumescence, NPT) ដែល មួយ យប់ៗ អាច មាន រហូត ដល់ ៥ ដង ឯណោះ ។ ដូច្នេះ អ្នក ក្រោក ឡើង ដោយ លិង្គ នៅ រឹង ។ វា ជា ហេតុផល មួយ ដ៏ សមស្រប សម្រាប់ សកម្មភាព លើ គ្រែ ។ សំណាងអាក្រក់ អី មិត្តស្រី របស់ អ្នក ប្រហែលជា មិន មាន អារម្មណ៍ល្អ ដូច អ្នក ភ្លាម នោះ ទេ លុះត្រាតែ អ្នកមាន វិធី ធ្វើ យ៉ាងណា អោយ សមស្រប បន្តិច ទើប នាង មាន អារម្មណ៍ ដូច អ្នក ដែរ ។

រៀប ចំ ពី យប់ អោយ ហើយ

ដើម្បី ចៀសវាង កុំអោយ អ្វីៗ ត្រូវបាន ខកខាន នៅ ពេល ព្រឹក ឡើង អ្នក គួរតែ ត្រៀម តាំងពី យប់ អោយ ហើយ សិន ។ ចូរ យក ស្ករ កៅស៊ូ ដាក់ នៅក្បែ គ្រែ របស់ អ្នក ដើម្បី អាច យក វា មក ប្រើ បំបាត់ ក្លិន មាត់ នៅ ពេល ព្រឹក មុនពេល ចាប់ផ្តើម នូវ អារម្មណ៍ ដ៏ សិច ស៊ី បាន ។ ជាមួយគ្នានេះដែរ ចូរ ប្រាកដថា អ្នក បាន ទៅ បន្ទប់ទឹក បត់ជើងតូច រួច ហើយ មុនពេល ចូលដេក ដើម្បី កុំអោយ ភ្ញាក់ ពី ព្រលឹម ពេក ទៅ បន្ទប់ទឹក ។ អ្វី ដែល សំខាន់ គឺ មិន ត្រូវ ភ្លេច ស្រោមអនាម័យ ឡើយ ។

កំណត់ ម៉ោង រោទិ៍ ដល់ ខ្លួនឯង

យក ល្អ គួរតែ ភ្ញាក់ ពី ព្រលឹម បន្តិច ទើប គ្រប់គ្រង នាង ក្នុងការ ធ្វើ សកម្មភាព សិច ដើម្បី កុំអោយ ខក ម៉ោង ទៅ ធ្វើការ ។ ដូច្នេះ អ្នក អាច ធ្វើ បែប នេះ បាន តាមរយៈ ការ កំណត់ ពេលវេលា ដល់ ខ្លួនឯង ព្រោះ វា នឹង មិន រំខាន ដល់ ដៃគូរ ប្រសិនបើ អ្នក ចង់ ប្រើ នាឡិការ រោរិ៍ ។ ប្រសិនបើ អ្នក ភ្ញាក់ មុន នាង អ្នក នឹង អាច ផ្តល់ ការ ស្រើបស្រាល ដល់ នាង បាន ដែរ ជាមួយ នឹង ការ បរ បោស អង្អែល ដ៏ ព្រឺ ព្រួច ។ ចូរ ចងចាំ ថា អ្នក ប្រហែលជា ត្រៀម ខ្លួន រួច ហើយ ប៉ុន្តែ អ្នក គួរតែ ទុកពេល អោយ នាង អាច កម្តៅ សាច់ដុំ បាន មួយ ភ្លែត សិន ដែរ ទើប អាច អោយ បរិយាកាស នៅ ពេល ព្រឹក នេះ ប្រព្រឹត្តទៅ បាន យ៉ាង រលូន ។

ដាស់ នាង អោយ ភ្ញាក់ ថ្នមៗ

ខាង ស្រី ទំនងជា មិន ចង់ ស្វាគមន៍ នឹង លិង្គ ដែល កំពុង តែ រឹង ដាក់ នៅ ពីមុខ នាង នោះ ទេ ដូច្នេះ ចូរ ធ្វើ អារម្មណ៍ ស្ងប់ សិន ទៅ ។ ចូរ អង្អែល នាង ដោយ ថ្នមៗ និង យឺតៗ ។ ចូរ ផ្តល់អោយ នូវ នាង ការ ថើប តិចៗ នៅ លើ មុខ ក៏ដូចជា រាងកាយ របស់ នាង ទាំងអស់ តែ ម្តង ។ ប្រើ ម្រាមដៃ អ្នក ច្បូតសក់ របស់ នាង ។ កាលណា ដែល អ្នក អាច ធ្វើ បែប នេះ បាន វា នឹង ប្រាកដ ថា នាង ភ្ញាក់ឡើង នឹងមាន អារម្មណ៍ វិជ្ជមាន ចំពោះ នាង ហើយ ពេញចិត្ត នឹង ការ រួមភេទ នៅ ពេល ព្រឹក ថែមទៀត ផង ។

ធ្វើអោយ នាង មាន អារម្មណ៍ សិច ស៊ី

ខាង ស្រី ប្រហែលជា មិន មាន អារម្មណ៍ ថា ខ្លួនឯង មាន រូបរាង សិច ស៊ី នោះ ទេ នៅ ពេល ភ្ញាក់ ពី ដេក នោះ ដូច្នេះ ដើម្បី កុំ អោយ នាង មាន អារម្មណ៍ បែប នេះ ចូរ ប្រាប់ថា នាង ជា មនុស្ស ដែល ស្អាត បំផុត ទោះបីជា នាង មាន លក្ខណៈ រញ៉េរញ៉ៃ បន្តិច ក៏ដោយ ។ ទោះបីជា សក់ រញ៉េរញ៉ែ និង ក្លិន មាត់ ពេលព្រឹក មិនល្អ យ៉ាងណាក៏ដោយ ក៏ អ្នក គួរតែ ប្រាប់ នាង ថា អ្នកត្រូវការ នាង ខ្លាំង ណាស់ នៅ ព្រឹក នេះ ។ ប្រសិនបើ អ្នក ពិបាក នឹង ប្រើ អារម្មណ៍ ប្រាប់ នាង ចូរ ព្យាយាម ប្រើ វិធី ណា ដែល កុំអោយ បែរមុខ ដាក់គ្នា ។ ការប្រើ ក្បាច់ រួមភេទ បែប Spooning អាច ផ្តល់ នូវ អារម្មណ៍ ដ៏ រ៉ូ ម៉ែន ទិច បាន ព្រោះ វា អាចធ្វើអោយ អ្នក រួម ភេទ បាន ដោយ ចៀសវាង នូវ ការ ស្រង់ក្លិន មាត់ នៅ ពេល ព្រឹក ។

ការ ដែល ធ្វើខ្លួន អោយ រវល់ នៅ ពេល ព្រឹក ដូច្នេះ អាច ជា កិច្ច ចាប់ផ្តើម ដ៏ អស្ចារ្យ មួយ សម្រាប់ ថ្ងៃ នេះ ព្រោះ វា ជួយ ជម្រុញ អោយ អ័រម៉ូន ចេញ កាន់តែច្រើន ដើម្បី បង្កើតបានជា ស្នាមញញឹម និង ងាយស្រួល ដល់ ការប្រាស្រ័យ ទាក់ទង គ្នា ក្នុង ពេល បំពេញការងារ ៕