​ភ្នំពេញ​៖​ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ធំជាងគេ​មួយ​របស់​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ប្រកាសថា ខ្លួន​ទទួលបាន​ពានរង្វាន់​ចំនួន​ពីរ​នៅក្នុង​កម្មវិធី​ពានរង្វាន់ Annual Global CSR & ESG Summit & Awards លើក​ទី​១៤ ដែល​ក្នុងនោះ​មាន​ពានរង្វាន់​កម្មវិធី​សហគមន៍​ល្អ​បំផុត (Best Community Programme Award)​និង​ពានរង្វាន់​ប្រចាំ​ប្រទេស​ល្អ​បំផុត​(Best Country Award) សម្រាប់​ផ្នែក​ឧត្តមភាព​ទំនួល​ខុសត្រូវ​សង្គម​រួម​របស់​សាជីវកម្ម និង​ការអនុវត្ត​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ដ៏​ឆ្នើម (Overall CSR Excellence & ESG Award) នៅ​កម្ពុជា​។

​អ្នកទទួល​រង្វាន់​ផ្សេងទៀត​នៅ​ទូទាំង​តំបន់​អាស៊ាន​រួមមាន​មូលនិធិ Maybank នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​វៀតណាម និង​ក្រុមហ៊ុន PT Astra International TBK នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​ពានរង្វាន់ Global CSR & ESG Awards ជា​កម្មវិធី​ស្វែងរក​ការទទួលស្គាល់​គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្មនិង​ការអនុវត្ត​បរិស្ថាន សង្គម​និង​អភិបាល កិច្ច​ដ៏​ឆ្នើម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បានរៀបចំ​ដោយ Pinnacle Group International ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ។ ព្រី​នស៍ ហូល​ឌី​ង គ្រុប​ត្រូវបាន​គេ​កត់សម្គាល​សម្រាប់​ការវិនិយោគ​ដោយ​មិនមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា ចំពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប​បាន​ថ្លែងថា​៖ «​ពួកយើង​មាន​កិត្តិយស​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​សាធារណៈ និង​ឯកជន​ដ៏​ធំធេង​ដើម្បី​ជួយ​ដល់​ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នៃ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ខណៈដែល​យើង​បានដាក់​ផល ប្រយោជន៍​របស់​បុគ្គ​លិ​ក និង​អតិថិជន​របស់​យើង​ជា​អាទិភាព​កំពូល​ក្នុងការ​ជម្នះ​ជំងឺ​រាតត្បាត​នេះ​។ យើង​បានធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ហើយនឹង​បន្ត​វិនិយោគ​ឡើងវិញ​ក្នុង​វិស័យ​អប់រំ ថែទាំ​សុខភាព និង​បុព្វហេតុ​សហគមន៍ ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។​»

​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​វិស័យ​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុនិង​សេវាកម្ម​អតិថិជន​ របស់​កម្ពុជារួមជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ផ្នែក​សប្បុរសធម៌​របស់ខ្លួន​គឺ​មូលនិធិ​ព្រី​នស៍​ទៅលើ​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​រួម​របស់​សាជីវកម្ម​ដែល​បានធ្វើឱ្យ​ក្រុមហ៊ុន​ ទទួលបាន​ការទទួលស្គាល់​សម្រាប់​ពានរង្វាន់​ថ្នាក់​តំបន់ និង​អន្តរជាតិ​រហូត​ទៅដល់ ១៣ ពានរង្វាន់​ក្នុង​ឆ្នាំ ២០២២​។​

​ក្រុមហ៊ុនព្រី​នស៍ហូល​ឌី​ងគ្រុបគឺជា​ក្រុម​អាជីវកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ជាមួយនឹង​ទ្រព្យសកម្ម​សរុប​ក្រោម​ការគ្រប់គ្រង​លើសពី ២ពាន់​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង ​ផ្សេងៗ​ក្នុង​វិស័យ​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន ។ នៅ​ចុងឆ្នាំ​២០២២ មូលនិធិ​ព្រី​នស៍ ដែលជា​ផ្នែក​សប្បុរសធម៌​នៃ​គ្រុប​គ្រោង​នឹង​ជ្រើស រើស​និស្សិត​សម្រាប់​កម្មវិធី​អាហារ​រូបករណ៍ ចេ​ន ហ្ស៊ី​លើក​ទី​ពីរ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​អាហារូបករណ៍​រយៈពេល​ប្រាំពីរ​ឆ្នាំ ដែល​គាំទ្រ​និស្សិត​សាកលវិទ្យាល័យ​ចំនួន ៤០០​នាក់ នៅក្នុង​ប្រទេស​កម្ពុជា​៕Ph