ដោយ:វ៉ៃកូ/ស្វាយរៀង៖ ក្រុមជាងសំណង់ (ផ្នែកមេការ) ទទួលខុសត្រូវក្នុងការសាងសង់ អគារកាស៊ីណូ ឡឺម៉ាកាវ (Building12)កំពុងតែជំពាក់គេ ហើយក្រុមជាងសំណង់បានលើកឡើងថាដោយសារក្រុមហ៊ុនមិនបើក លុយឱ្យ។

ទាក់ទិនទៅនឹងបញ្ហានេះលោក ចេង ប៊ុនថាំង អគ្គនាយកក្រុមហ៊ុនសណ្ឋាគារនិងកាសុីណូឡឺម៉ាកាវ ក្រុងបាវិតបានបញ្ជាក់នៅព្រឹកថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២២នេះថា ខាងក្រុមហ៊ុនរបស់លោកពុំដឹងរឿងអ្វីនោះទេពីព្រោះលោកមិនបានចុះកុងត្រាឬធ្វើកិច្ចសន្យាជាមួយមេការនិងក្រុមជាងកម្មករអ្វីនោះឡើយដោយលោកបានធ្វើកិច្ចសន្យាព្រមព្រៀងគ្នាជាអ្នកម៉ៅការឈ្មោះ ស៊ុត វិចិត្រ រស់នៅភូមិ ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាអ្នកម៉ៅការសាងសង់អគារកាស៊ីណូ ឡឺម៉ាកាវ (Building12)និងបានទទួលប្រាក់ពីខាងក្រុមហ៊ុនសណ្ឋាគារនិងកាសុីណូ ឡឺម៉ាកាវ ក្រុងបាវិតរួចរាល់ហើយ។

លោកបានបន្តទៀតថា៖ចំពោះការប្តឹងមកលើរូបលោកគឺមិនត្រឹមត្រូវនោះទេព្រោះក្រុមហ៊ុនធ្វើកិច្ចសន្យាសាងសង់ជាមួយលោក ស៊ុត វិចិត្រ ដែលជាអ្នកម៉ៅការសាងសង់ហើយក្នុងកិច្ចសន្យាភាគីទាំងសងខាងយល់ព្រមប្រគល់និងទទួលការងារសាងសង់ផងដែរ។

មួយវិញទៀតចំពោះលោក ស៊ុត វិចិត្រ ដែលជាអ្នកម៉ៅពីក្រុមហ៊ុនសូមចូលខ្លួនមកដោះស្រាយជាមួយមេការនិងក្រុមកម្មករផងសូមបញ្ជាក់ផងដែរថាលោក ស៊ុត វិចិត្រ ធ្លាប់ត្រូវបានខាងសាលាក្រុងបាវិតអញ្ជើញឱ្យចូលខ្លួនដោះស្រាយជាច្រើនដងរួចហើយដែរ៕