​ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​វត្ត​ទួល​សុវណ្ណ​រាម​នា​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២ គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បានរៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ៥០ គ្រួសារ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​ពិធី​ខាងលើនេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោក ឯក ឃុន​ដឿ​ន ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា​ខណ្ឌ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ លោកស្រី​ចៅសង្កាត់ ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់ និង​អាជ្ញាធរ​សង្កាត់​-​ភូមិ​ជាច្រើនរូប​ទៀតផង​ដែរ​។

​នាឱកាស​នៃ​ការចុះ​សួរសុខទុក្ខ​នេះ ក្រុមការងារ បាន​ពាំ​នាំនូវ អំណោយ មក​ឧបត្ថម្ភ​ដល់ បងប្អូន​ទាំង ៥០ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គ​.​ក ឃី​ត ម៉ាស់ ជែ​ល​លាងដៃ ទឹកក្រូច មី និង​ថវិកា​មួយចំនួន​៕​