ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​កាលពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ធៀប​នឹង​ការឆ្លង​នៅ​រយៈពេល​ប្រាំមួយ​ខែ​មកនេះ នៅពេល​ការផ្ទុះ​ជំងឺ​កាន់តែ​រីកធំជំរុញ​អោយ​​អ្នកបង្កើត​គោលនយោបាយ​កាន់តែ​ពិបាក​ដោះស្រាយ​រវាង​ការ​កំចាត់​វា​អោយអស់​តាម​ទីកន្លែង​កើត​មាន​ជំងឺ​និង​កំហឹង​សាធារណ​ជន​រួម​ទាំង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​។​

​ការឆ្លង​ក្នុងស្រុក​ថ្មី​បាន​កើន​ដល់​៣.៨៧១​នាក់​សំរាប់​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើ​តាម​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិ​ចេញ​កាលពី​ថ្ងៃ​សុក្រ​។​វា​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ដើម​ខែ​​ឧសភា នៅពេល​ទីក្រុង​សៀង​ហៃ​ជួប​ការផ្ទុះកូ​វីដ​ដ៏​អាក្រក់​បំផុត​។​

​សូមបញ្ជាក់​ថា ក្នុងការ​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​ជិត​បី​ឆ្នាំ​មកនេះ ចិន​ប្រកាន់ខ្ជាប់​វិធានការ​ប្រឆាំង​ជំងឺ​នេះ​យ៉ាង​តឹងរឹង​។​វា​បាន​បង្ក​ការប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​និង​ការមិនសប្បាយចិត្ត​ជាទូទៅ​។​ការទប់ស្កាត់​និង​​បិទ​ខ្ទប់​បាន​ក្លាយជា​រឿង​ដដែលៗ​នៅ​ពេល​ប្រទេស​ជួប​ការឆ្លង​រាលដាល​វី​រូស​កូរ៉ូ​ណាបំ​ប្លែងខ្លួនអូ​មី​ក្រុង​។​

​សារព័ត៌មាន​Bloomberg News កាលពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​ថា ចិន​មាន​ផែនការ​លុបចោល​ប្រព័ន្ធ​មួយ​ដែល​នឹង​ដាក់ទោស​ក្រុមហ៊ុន​អាកាសចរណ៍​ណា​ដែល​នាំ​អ្នក​ឆ្លងកូវី​ដ​១៩​ចូល​ក្នុងប្រទេស ។​វា​​ជា​សញ្ញា​មួយ​បង្ហាញ​ថា​អាជ្ញាធរ​ស្វែងរក​វិធី​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​គោលនយោបាយ​កូវី​ដរ​បស់​ខ្លួន​។​

​ភាព​តានតឹង​ក្នុងស្រុក​ក៏​កើនឡើង​ជាប់​នៅ​ឆ្នាំនេះ ដោយសារតែ​ការ​រឹតត្បិត​និង​បិទ​ខ្ទប់​គ្មាន​ទីបញ្ចប់​នាំ​អោយ​ប្រជាជន​មិន​សប្បាយចិត្ត​។​ទីក្រុង​អ៊ូ​ហាន​(Wuhan)​ភាគ​កណ្តាល​បាន​ធ្វើ​ការបិទ​ខ្ទប់​បណ្តោះ​​អាសន្ន​និង​រឹតត្បិត​ចលនា​មនុស្ស​ក្រោយ​មាន​ការឆ្លង​ពីរ​ខ្ទង់​នៅ​មួយ​សប្តាហ៍​មក​នេះ​។​វីដេអូ​បង្ហាញ​ការប្រឆាំង​តវ៉ា​នៅក្នុង​បរិវេណ​អាគារ​មួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​វា​ត្រូវ​បាន​ចែ​ករំ​លែ​ក្នុង​បណ្តាញ​​សង្គម​កាលពី​ថ្ងៃ​សុក្រ​។​ពួក​គេ​វាយ​បំផ្លាញ​តូប​ត្រួតពិនិត្យកូ​វីដ​និង​អំពាវនាវ​អោយ​បញ្ចប់​បិទ​ខ្ទប់​ពួកគេ​៕

​អាជ្ញាធរ​មូលដ្ឋាន​បិទ​ខ្ទប់​តំបន់​ជុំវិញ​រោងចក្រ​Foxconn​នៅក្នុង​ក្រុង​ចេងចូវ​កាលពី​ថ្ងៃ​២​វិច្ឆិកា​និង​ពិនិត្យរ​កកូ​វីដ​១៩ ក្រោយ​មាន​អ្នក​ឆ្លង​កូ​វីដនៅ​តំបន់​នេះ​