​ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: ឆ្នាំនេះ​នៅ​ខេត្តបន្ទាយមានជ័យ មាន​ករណី​ពស់​ចឹក​ជិត​៥០០​នាក់​/​ករណី ប៉ុន្តែ​សង្គ្រោះ​ជីវិត​បាន​​ក្នុងនោះ​ករណី​ចឹក​ដោយ​ពស់​ស្រការ​ចាស់​ច្រើនជាងគេ​។ មូលហេតុ​ដែល​ជនរងគ្រោះ មិន​រងគ្រោះថ្នាក់​ដល់​ជ​វិត មកពី​មន្ទីរពេទ្យ​មាន​ថ្នាំ​ពឹ​សព​ស់​គ្រប់គ្រាន់ និង​គេ​បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បាន​ទាន់ពេល​។​
​ជាងនេះទៅទៀត​ដោយសារ​អ្នកគ្រប់គ្រង និង​គ្រូពេទ្យ​យកចិត្តទុកដាក់​សង្គ្រោះ ព្យាបាល​ដោយ​ស្មារតី​ទទួលខុសត្រូវ ។​

​នេះ​បើតាម​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​ស្បៀងអាហារ​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ពលរដ្ឋ​ធ្លាប់​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចាស់ជរា និង​ជន​ប្រឈម​ការលំបាក​ជីវភាព​ចំនួន​១៧០​គ្រួសារ នាទី​តាំង​វត្ត​អម្ពរ​វ័​ន្ត ហៅ​វត្ត​កណ្តាល ភូមិ​កណ្តាល ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ។​

​លោក​កែវ តារា​រស្មី អភិបាលស្រុក​អូរជ្រៅ​អោយដឹងថា​: ក្នុងចំណោម​ពលរដ្ឋ​១៧០​គ្រួសារ​នោះ មាន​មកពី​ឃុំ​សឹង្ហ​១១០​គ្រួសារ និង​៦០​គ្រួសារ មកពី​ឃុំ​ច​ង្ហា​រ ដែល​ពលរដ្ឋ​ពី​ឃុំ​ច​ង្ហា​រ​ទទួល​អំណោយ​ជា​លើក​ទី​២ និង​មកពី​ឃុំ​សឹង្ហ​ជា​លើក​ទី​៤ ។ ក្នុងចំណោម​ពលរដ្ឋ​ខាងលើ​ដែល​ធ្លាប់​
​រងគ្រោះ​ដោយ​ទឹកជំនន់ គឺមាន​តែ​១៩​គ្រួសារ​នៅ​ឃុំ​សឹង្ហ​ដែល​បាន​ជន្លៀស​ទៅ​ទីទួល​សុវត្ថិភាព ។​

​សូមបញ្ជាក់ថា អំណោយ​ស្បៀង​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ២៥​គ​.​ឡ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី​។​

​លោក​អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ពីស​ម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ មិន​ទុកអោយ​បងប្អូន​ប្រជាពលរដ្ឋ​លំបាក​ឡើយ​។​

​សូម​បញ្ជាក់ដែរថា នៅ​ថ្ងៃ​ដដែល​នោះដែរ នៅ​វត្ត​មង្គល​ធា​រាម ភូមិ​ចម្ការចេក ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ពលរដ្ឋ​ធ្លាប់​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចាស់ជរា និង​ជន​ប្រឈម​ការលំបាក​ជីវភាព​ចំនួន ១៥០​គ្រួសារ ក៏​ទទួល​ស្បៀង​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផងដែរ​៕​