​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រង្វាន់​មហាសេដ្ឋី​នៃ​ឆ្នោត​Powerball​នៅ​អាម៉េរិក​បាន​ឡើងដល់​១,៦​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា ជា​រង្វាន់​ឆ្នោត​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​​កាលពីមុន​មក​។​

​រង្វាន់​ធំ​នេះ​បាន​កើនឡើង​រហូត​ចាប់តាំងពី​មាន​អ្នក​ត្រូវវា​កាលពី​ខែ​សីហា​នៅ​រដ្ឋ​ផេន​សល​វ៉េនៀ​(Pennsylvania)​។​

​ការចេញ​លេខ​រង្វាន់​ធំ​នៅ​ថ្ងៃ​សៅរ៍ កត់សំគាល់​ការ​ចាប់ឆ្នោត​Powerball​លើក​ទី​៤០​ចាប់តាំងពី​មាន​អ្នក​ត្រូវ​និង​កំណត់​រង្វាន់​ចាប់ផ្តើម​ឡើង​វិញ​កាលពី​ខែ​សីហា​។​

​សូមបញ្ជាក់​ថា រង្វាន់​ឆ្នោត​Powerball​ធំ​បំផុត​កាលពីមុន​មាន​ទឹកប្រាក់​១.៥៨៦​លាន​ដុល្លារ ។​វា​បាន​ទៅ​មនុស្ស​បី​នាក់​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា រដ្ឋ​ផ្លរីដា​និងថិន​ណេ​ស៊ី ក្នុង​ឆ្នាំ​២០១៦​។​

​ឥឡូវ ឳ​កាស​ឈ្នះ​រង្វាន់​មហាសេដ្ឋី​នេះ​គឺ​មួយ​លើ​២៩២,២​លាន នេះ​បើ​តាម​ក្រុមហ៊ុន​ឆ្នោត​Powerball​។​

​អ្នក​ត្រូវ​ឆ្នោត​មហា​សំណាង​នេះ​មិនមែន​ជា​អ្នកឈ្នះ​តែ​ឯង​ទេ អាជ្ញាធរ​ពន្ធ​អាម៉េរិក​នឹង​យក​អស់​ប្រមាណ​៤០​ភាគរយ​ទៅ​ហើយ ខណៈ​អាជ្ញាធរ​រដ្ឋ​និង​មូលដ្ឋាន​ក៏​ចង់​បាន​ចំណែក​ផងដែរ​។​

​អ្នកឈ្នះ​អាច​ជ្រើសរើស​យក​រង្វាន់បង់​រំ​លោះ​ប្រចាំ​ឆ្នាំ​រយៈពេល​២៩​ឆ្នាំ ឬ​យក​ប្រាក់​ដុល​តែម្តង​ចំនួន​៧៨២,៤​លាន​ដុល្លារ​ក្នុងការ​ចាប់ឆ្នោត​នា​ថ្ងៃ​សៅរ៍​នេះ​។​

ឆ្នោត​Powerball​ថ្លៃ​២​ដុល្លារ​ក្នុង​មួយ​សន្លឹក​និង​ត្រូវ​លក់​ចេញ​នៅ​៤៥​រដ្ឋនៅសហរដ្ឋអាម៉េរិក សង្កាត់​កូឡុំបៀ​(Columbia)ព័រ​តូ រីកូ និង​កោះ​វៀ​ជីន​អាយលែ​នស៍​(Virgin Islands)​របស់​អាម៉េរិក​៕