ដោយៈ មុនីរ័ត្ន / ភ្នំពេញៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌​ បានបញ្ជាក់ថាៈ កម្ពុជាពុំមានការស្នើឲ្យប៉ូលិសអន្តរជាតិ អាំងទែរប៉ូល ចេញនិវាទក្រហម តាមចាប់ខ្លួនទណ្ឌិតជនក្បត់ជាតិ ​៣ ជំនាន់ សម​រង្ស៊ី នោះទេ។

ការបញ្ជាក់នេះ​ បានធ្វេីឡេី ងបន្ទាប់ពីទណ្ឌិតជនក្បត់ជាតិ​ ៣ ជំនាន់ សម​ រង្ស៊ី​បាន និយាយមួលបង្កាច់ ប្រឌិតពត៌មានថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២​ បានបញ្ជាទៅនគរបាលជាតិ ឲ្យទាក់ទងប៉ូលិសអន្តរជាតិ តាមចាប់ខ្លួន​ (សម​រង្ស៊ី)។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានប្រាប់​រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៥​ ខែវិច្ឆិកា នេះថាៈ ” សម រង្ស៊ី បាននិងកំពុងមួលបង្កាច់ ប្រឌិត ពត៌មាន ដើម្បីឲ្យមជ្ឈដ្ឋានជាតិ និងបរទេស ចាប់អារម្មណ៍ និងការពារវា។ ជាក់ស្តែងគឺ ពុំមានគោលការណ៍ ដើម្បីស្វែងចាប់ខ្លួនវានោះទេ លើកលែងតែវាមកដល់កម្ពុជា ទើបចាំបាច់ ត្រូវតែចាប់ញាត់គុក ឲ្យខានតែបាន ” ។

ចំណែកលោក ជិន ម៉ាលីន រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បាន បញ្ជាក់ប្រាប់​រស្មីកម្ពុជាដែរថាៈ​ ក្រសួងយុត្តិធម៌ អត់មានស្នេីឲ្យប៉ូលិសអន្តរជាតិ អាំងទែរ ប៉ូល ចេញនិវាទក្រហម (Red Notice) តាមចាប់ខ្លួន សម រង្ស៊ី នោះទេ៕ V / N