​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​កំពូល​របស់ FIFA បាន​ជំរុញ​ឱ្យ​ក្រុម​ទាំង ៣២ ដែល​កំពុង​ត្រៀម​សម្រាប់​ការប្រកួត​វើល​ខាប់​ដែល​មាន​លក្ខណៈ​នយោបា​យ​បំផុត​ក្នុង​យុគសម័យ​ទំនើប​នេះ ផ្តោត​តែ​លើ​ការប្រកួត​នៅ​ប្រទេស​កាតា និង​ចៀសវាង​ចែកចាយ​មេរៀន​ខាង​សីលធម៌​។​

​លិខិត ដែល​ជំរុញ​ឱ្យ​ក្រុម​ជម្រើសជាតិ​នានា “​អនុញ្ញាត​ឱ្យ​បាល់ទាត់​ស្ថិត​នៅ​ចំណុចកណ្តាល​” ត្រូវបាន​ផ្ញើ​ដោយ​ប្រធាន FIFA លោក ជី​យ៉ាន​នី អ៊ី​ន​ហ្វា​ទីណូ (Gianni Infantino)​និង​អគ្គលេខា​ធិ​​ការ​លោក ហ្វា​តម៉ា សា​មូរ៉ា (Fatma Samoura) មុន​ពេល​ការផ្តោត​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​គ្រូបង្វឹក​និង​កីឡាករ នៅពេល​ដែល​ក្រុមបាល់​ទាត់វើល​ខាប់​ត្រូវ​ប្រកាស​នៅ​សប្តាហ៍​ក្រោយ​។​

​លោក​អ៊ី​ន​ហ្វា​ទីណូ​និង​លោក​សាមូ​រ៉ាបានស​រ​សេរថា “​ឥឡូវ​នេះ​សូម​យើង​នាំគ្នា​ផ្តោត​ទៅលើ​បាល់ទាត់​!” ដោយ​ស្នើ​ឱ្យ​សហព័ន្ធ​បាល់ទាត់​ចំនួន ៣២”​កុំ​អនុញ្ញាតឱ្យ​បាល់ទាត់​ត្រូវបាន​អូស​ចូលទៅក្នុង​គ្រប់​​សមរភូមិ​មនោគមវិជ្ជា​ឬ​នយោបាយ​ដែល​លេចឡើង​”​។​

​កាតា ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​ឆ្នាំ ២០១០ ជា​ម្ចាស់ផ្ទះ​វើល​ខា​ប់ បាន​បង្ក​ឱ្យ​មាន​ការពិនិត្យ​ពិច័យ​លើ​ការប្រព្រឹត្ត​របស់​ខ្លួន​លើ​ពលករ​ចំណាកស្រុក​ស៊ីប្រាក់ខែ​ទាប​ដែល​សាងសង់​គម្រោង​តម្លៃ​រាប់​សិប​​ពាន់​លាន​ដុល្លារ និង​ច្បាប់​របស់​ខ្លួន ដែល​ដាក់​ទណ្ឌកម្ម​លើ​ទំនាក់ទំនង​ផ្លូវភេទ​ដូចគ្នា​។​

​ការអត្ថាធិប្បាយ​របស់ FIFA ក្នុង​ការការពារ​ប្រទេស​កាតា​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ការរិះគន់​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​មន្ត្រី​សាធារណៈ រួមទាំង លោក សេក តា​មី​ម ប៊ីន ហា​ម៉ា​ត អាល់ ថា​នី (Sheikh Tamim bin Hamad Al Thani) នៃ​ប្រទេស​កាតា ខណៈ​ការប្រកួត​នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា​ខិត​ជិត​មក​ដល់​។​

​កាលពី​ពីរ​សប្តាហ៍​មុន លោក​ថា​នី​បាន​បរិហារ “​ការ​ប្រឌិត​និង​ស្តង់ដារ​ទ្វេ​” នៅក្នុង​អ្វីដែល​គាត់​បាន​ហៅ​ថា “​យុទ្ធនាការ​មិន​ធ្លាប់​មាន​ពីមុនមក​” ប្រឆាំង​នឹង​ប្រទេស​ម្ចាស់ផ្ទះ​វើល​ខាប់​។​

​ក្រុម​អឺរ៉ុប​ចំនួន​ប្រាំបី​បាន​ប្តេជ្ញា​ឱ្យ​ប្រធាន​ក្រុម​របស់​ពួកគេ​ពាក់​ខ្សែដៃ​រាង​បេះដូង ដោយ​បំពាន​ច្បាប់​របស់ FIFA​ដើម្បី​គាំទ្រ​យុទ្ធនាការ​ប្រឆាំងនឹង​ការរើសអើង​ដែល​បាន​ចាប់ផ្តើម​នៅក្នុង​ប្រទេស​​ហូ​ឡង់ ហើយ​កីឡាករ​អូស្ត្រាលី​បាន​ចូលរួម​ក្នុង​ការផ្សាយ​វីដេអូ​មួយ​ដើម្បី​សម្តែង​ការព្រួយបារម្ភ​អំពី​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​កាតា​។​

​គ្រូបង្វឹក​និង​សហព័ន្ធ​ជាច្រើន រួម​ទាំង​សហរដ្ឋ​អាម៉េរិក បាន​គាំទ្រ​ការអំពាវនាវ​ឱ្យ​បង្កើត​មូលនិធិ​សំណង​សម្រាប់​គ្រួសារ​ពលករ​ចំណាកស្រុក​។ ក្រុម​ដា​ណឺម៉ា​កនឹង​ពាក់​ឈុតខ្មៅ​ជា​សញ្ញា​នៃ​ការ​កាន់ទុក្ខ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ប្រទេស​កាតា​៕

​ប្រធាន FIFA លោក ជី​យ៉ាន​នី អ៊ី​ន​ហ្វា​ទីណូ ធ្វើ​កាយវិការ​ពេល​លោក​និយាយ​អំឡុង​ពេល​ចាប់ឆ្នោត FIFA Women’s World Cup 2023 នៅ​ទីក្រុង Auckland ប្រទេស​នូវែ​លសេ​ឡង់ កាលពី​ថ្ងៃ​សៅរ៍ ថ្ងៃទី ២២ ឆ្នាំ ២០២២