​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្មេងប្រុស​ឥណ្ឌា​អាយុ​ប្រាំបី​ឆ្នាំ​ម្នាក់​បាន​សម្លាប់​ពស់វែក​មួយ​ក្បាល​ដែល​រុំ​ដៃ​របស់​គេ ហើយ​បាន​ពន្លិច​ចង្កូម​របស់​វា​ចូលទៅក្នុង​ស្បែក​របស់​ក្មេង​នេះ​ដោយ​ខាំ​បក​​លើ​វា​វិញ​នៅ​ក្នុង​សាច់​រឿង​នៃ​ការរស់រាន​មាន​ជីវិត​ដ៏​អច្ឆរិយៈ​។​

​ក្មេងប្រុស ដែល​គេ​ស្គាល់​ត្រឹម​ថា ឌី​ប៉ាក់ (Deepak) ត្រូវ​បាន​ពស់​វាយប្រហា​រ​នៅក្នុង​ភូមិ​ប៉ាន់​ដ្រា​ផាត (Pandarpadh) ដាច់ស្រយាល​ក្នុង​តំបន់​ឆាត​ធី​ស​ហ្គា (Chhattisgarh)​ភាគ​កណ្តាល​​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​តុលា​។​

​ពស់វែក​បាន​រុំ​ក្មេង​នេះ ខណៈ​រូបគេ​កំពុង​លេង​នៅ​ខាងក្រៅ​ផ្ទះ ហើយ​បាន​រុំ​ជុំវិញ​ដៃ​របស់​គេ មុន​នឹង​បញ្ចេញ​ចង្កូម​ដើម្បី​បញ្ចូល​ពិស​ដ៏​គ្រោះថ្នាក់​ទៅ​ក្នុង​រាងកាយ​ក្មេង​នោះ​។​

​ដោយ​តស៊ូ​នឹង​ការឈឺចាប់ ឌី​ប៉ាក់​បាន​រលាស់ដៃ​យ៉ាងខ្លាំង ប៉ុន្តែ​មិន​អាច​ឱ្យ​សត្វ​ល្មូ​ន​នេះ​របូត​ចេញ​បាន​ទេ ដែល​ពេលនោះ​រូបគេ​បាន​សម្រេចចិត្ត​វាយប្រហា​រពស់​វិញ​ហើយ​បាន​ពន្លិច​ធ្មេញ​របស់គេ​​ចូលទៅ​ក្នុង​ដងខ្លួន​ពស់​យ៉ាង​សាហាវ ដោយ​បាន​សម្លាប់​ពស់​ដោ​យ​ជោគជ័យ​។​

​ឌី​ប៉ា​ក់បាន​ប្រាប់ The New Indian Express ថា “​ពស់​បាន​រុំ​ដៃ​ខ្ញុំ ហើយ​ចឹក​ខ្ញុំ​។ ខ្ញុំ​ពិតជា​ឈឺ​ខ្លាំងណាស់​”​។​

​រូប​គេ​និយាយថា “​ខណៈ​សត្វ​ល្មូ​ន​នេះ​មិន​ព្រម​របូត​ចេញ នៅពេលដែល​ខ្ញុំ​ព្យាយាមរ​លា​ស់វា ខ្ញុំ​បាន​ខាំ​វា​ពីរដង​។ វា​បាន​កើតឡើង​លឿន​ណាស់​”​។​

​ករណី​ពស់​ចឹក​គឺជា​រឿង​ធម្មតា​ណាស់​នៅក្នុង​ប្រទេស​ឥណ្ឌា ខណៈ​ការសិក្សា​ដែល​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បានបង្ហាញ​ថា ករណី​ស្លាប់​ដោយ​ពស់​ចឹក​ជាង​៨៥​ភាគរយ ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ឆ្នាំ ២០១៩ បាន​កើត​ឡើង​នៅ​ប្រទេស​នេះ​៕

ឌី​ប៉ាក់​ខាំ​សម្លាប់​ពស់វែក​ដែល​វាយប្រហារ​រូបគេ