ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់របស់សហព័ន្ធកី ឡាបាល់ឱបកម្ពុជា នាព្រឹកថ្ងៃទី៥ វិច្ឆិកា នេះ អ្នកស្រី ឧត្តមសេនីយ៍ទោ ស៊ុំ សុខា នាយករងមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ បានត្រូវសមាជិកប្រតិបត្ត និងក្លិប ជាសមាជិកទាំ ២៨ គាំទ្រឲ្យធ្វើជាប្រធានសហព័ន្ធ សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៦ ។

មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ទទួលបន្ទុករួម និងលោក កាំង សុធា តំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ មានសមាជិកប្រតិបត្តិ ១១ រូប រួមមាន លោកស្រី ស៊ុំ សុខា ជាប្រធានថ្មី លោក ខេង សុភាព លោក លន់ សាមឌី លោក ម៉ូណាំង ហ្វីលីព ជាអនុប្រធាន លោក ពេជ្រ រតនា អគ្គលេខាធិការ លោក ចន សាមឺឌី លោក ផាន សុភា លោក អ៊ុក ដារ៉ា អគ្គលេខាធិការរង លោក យ៉ន វ៉ាន់ថា អគ្គហិរញ្ញិក លោក អ៊ុត វុទ្ធី និងលោក ជ្រូ គឹមសៀង សមាជិក ។

អ្នកស្រី ស៊ុំ សុខា ជាប្រធានថ្មី បានមានប្រសាសន៍ថាៈ កីឡាបាល់ឱប ជាប្រភេទកីឡា ជាក្រុម យើងត្រូវការវិន័យ និងសាមគ្គីភាពជាធ្លុងមួយដ៏រឹងមាំ ក្នុងក្រុម ទើបធ្វើឲ្យយើង ទទួលជោគជ័យ រាល់ការប្រកួតនានា ទំាងជាតិ និងអន្តរជាតិ។

សព្វថ្ងៃនេះ សហព័ន្ធ នឹងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ និងការប្រកួតកមិ្រតអន្តរជាតិនានា នៅពេលខាងមុខនេះ៕/V